សារសុំអធ្យាស្រ័យ: ក្នុងនាមខ្ញុំជាម្ចាស់វិបសាយនេះ សូមធ្វើការសូមទោស រាល់ប្រភព វិបសាយពត៏មានទាំងអស់ដែលខ្ញុំបានដកស្រងខ្លឹមសារព័ត៌មានក្នុងគោលបំណងចែករំលែកជូនកូនខ្មែរអោយបានដឹងទាំងអស់គ្នា​​​ ។
ថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!!​​​

Friday, May 31, 2013

ការតាក់តែងលិខិតរដ្ឋបាល

មេរៀនទី ១
 ការតាក់តែងលិខិតរដ្ឋបាល
I-សេចក្តីផ្តើម
          មុនធ្វើការតាក់តែងលិខិតរដ្ឋបាល គេត្រូវស្គាល់អ្វីទៅដែលហៅថា ការងាររដ្ឋបាល ងាយស្រួលក្នុង​ការ​ប្រើប្រាស់ពាក្យមួយចំនួនក្នុងការតាក់តែងលិខិតស្នាម។
II-ការបង្ហាញត្រួសៗ អំពីឯកសាររដ្ឋបាល
          តើគេត្រូវប្រប្រាស់ឯកសាររដ្ឋបាលអ្វីខ្លះ ? ពេលណា ? កិច្ចការណា ? ត្រូវបានគេប្រើប្រាស់ និងត្រូវ​ចេះ​​ជ្រើសរើសឯកសាររដ្ឋបាលយកមកប្រើប្រាស់។ ដូច្នេះ មុននឹងធ្វើការតាក់តែងលិខិតរដ្ឋបាលត្រូវចេះ​ជ្រើស​រើសឯកសាររដ្ឋបាលឱ្យបានត្រឹមត្រូវ ព្រោះការងាររដ្ឋបាល គឺជាការងារទំនាក់ទំនង។
III-ការតាក់តែងលិខិតរដ្ឋបាល
មុននឹងធ្វើការតាក់តែងត្រូវយល់ពាក្យថា ៖
ក.លិខិតរដ្ឋបាល
·        ជាឯកសារមួយក្នុងចំណោមឯកសាររដ្ឋបាល សំដៅលើតែលិខិតជាសំណេរ ដែលប្រើ​សំរាប់​ទំនាក់ទំនងគ្នាក្តី ការងាររដ្ឋបាលក្តី
·        ក្នុងការងាររដ្ឋបាល គេប្រើលិខិតនេះពី ៧០% ទៅ ៨០​%
·        ការសរសេរលិខិតរដ្ឋបាលមានភាពស្មុគស្មាញច្រើន
ខ.ឯកសាររដ្ឋបាល
·        មិនមែនជាក្រដាស់ស្នាមដែលគេដំកល់ទុកជាឯកសារនោះទេ វាជាក្រដាស់ស្នាម
ដែលយើងប្រើប្រាស់សព្វថ្ងៃ
ឧទាហរណ៍ ៖ មានអ្វីកើតឡើង ? មានឯកសារអ្វីជាមូលដ្ឋាន ?
·        ជាលិខិតស្នាមទាំងអស់ដែលប្រើប្រាស់ក្នុងការងាររដ្ឋបាល ក្នុងនោះមាន ព្រះរាជក្រម ព្រះរាជ​ក្រឹត្យ អនុក្រឹត្យ ប្រកាស ដីកា សេចក្តីណែនាំ.....។

ដូច្នេះ រដ្ឋបាលមានន័យដូចម្តេច? តាមន័យសាម័ញ្ញ គឺសំដៅទៅលើការគ្រប់គ្រង និងការអភិបាល ។
ឧទាហរណ៍ ៖ អង្គភាពមួយ បើមិនមានរដ្ឋបាលទេ វាជាការលំបាកក្នុងការទំនាក់ទំនងការងារ ។
ដូចនេះ ការងាររដ្ឋបាល គឺ សំរាប់សំរួលការងារទំនាក់ទំនងផង និងការងារគ្រប់គ្រងផង ហើយ​មាន​ចរន្ត ២ ដើផ្ទុយគ្នា គឺ ៖
·        ទំនាក់ទំនងពីថ្នាក់ក្រោមទៅថ្នាក់លើ មាន ៖
.ធ្វើសេចក្តីរាយការណ៍
.ធ្វើសំណើ
.សំណូមពរ
.ជូនយោបល់
·        ទំនាក់ទំនងពីថ្នាក់លើមកថ្នាក់ក្រោម ៖
.បញ្ជា ឬណែនាំ
​.ចាត់តាំង
.សួរយោបល់
រដ្ឋបាលសំដៅលើន័យ ២ យ៉ាង ៖
·        ន័យអង្គភាពរដ្ឋបាល
·        ន័យសកម្មភាពរដ្ឋបាល
ឧទាហរណ៍៖ បើខ្ញុំធ្វើការនៅរដ្ឋបាល គឺសំដៅអង្គភាព តែបើខ្ញុំធ្វើការងាររដ្ឋបាល គឺសំដៅ​សកម្ម​ភាពរដ្ឋបាល។
យើងពិនិត្យមើលអង្គភាពរដ្ឋបាលរបស់ក្រសួងនីមួយៗ មាន ៖
·        អគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំ
·        អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ
ប៉ុន្តែ តាមព្រះរាជក្រឹត្យរបស់រាជរដ្ឋាភិបាល មិនបានបង្កើតនូវអគ្គលេខាធិការដ្ឋានទេ គឺបាន​
បង្កើតតែអគ្គនាយកដ្ឋានមួយប៉ុណ្ណោះ ព្រោះអគ្គលេខាធិការដ្ឋានធ្វើការងារតែការងាររដ្ឋបាល រីឯ​អគ្គនាយកដ្ឋានវិញគឺធ្វើទាំងរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ។
រដ្ឋមន្រ្តី គឺជាប្រធានរដ្ឋបាលរបស់ក្រសួង និងជាប្រធានជំនាញ។
នាយករដ្ឋមន្រ្តី គឺជាប្រធានរដ្ឋបាលទូទាំងប្រទេស និងគ្រប់គ្រងការងារជំនាញទាំងអស់។
ចំពោះការយាក់តែងលិខិតរដ្ឋបាល ត្រូវសរសេរឱ្យចំឈ្មោះផ្លូវការ តាមច្បាប់និងតាម​​រដ្ឋបាលឱ្យបាន​
ត្រឹមត្រូវ។
IV-ស្ថាប័នរដ្ឋបាលកំពូល
·        រដ្ឋសភា
·        ព្រឹទ្ធសភា
ការហៅឈ្មោះស្ថាប័ននីតិបញ្ញត្តិ
·        មុនឆ្នាំ១៩៧០                              គេហៅថា        រដ្ឋសភា
·        ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥             គេហៅថា        សភាជាតិ
·        ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩             គេហៅថា        សភាតំណាងប្រជាជន
·        ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣             គេហៅថា        សភាប្រជាជន
·        ពីឆ្នាំ១៩៩៣ ដល់បច្ចប្បន្ន                គេហៅថា        រដ្ឋសភា
នៅក្នុងរដ្ឋសភា ស្ថាប័នរដ្ឋបាល ឬអង្គភាពរដ្ឋបាលគេឱ្យឈ្មោះថា អគ្គលេខាធិការដ្ឋាននៃ​រដ្ឋសភា
បូកនិងថ្នាក់ដឹកនាំ ក្នុងនោះមានប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភា ។ អង្គភាពរដ្ឋបាលនេះ ដូចគ្នានឹង​ស្ថា​ប័ន​ព្រឹទ្ធសភា និងឧត្តមក្រុមប្រឹក្សាធម្មនុញ្ញដែរ។
V-ស្ថាប័នរដ្ឋបាលរបស់រាជរដ្ឋាភិបាល
·        ទីស្តីការគណៈរដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តី
V-ថ្នាក់រាជធានី ខេត្ត
·        សាលាខេត្ត ឬអាជ្ញាធរខេត្ត មានទីចាត់ការរដ្ឋបាលរបស់សាលារាជធានី ខេត្ត
·        ខុទ្ទកាល័យ ធ្វើការងាររដ្ឋបាលមាន៖
.នាយកខុទ្ទកាល័យ មានឋានៈធំជាងនាយកខុទ្ទកាល័យ ឯមន្រ្តីបំរើការនៅទីនោះ ជា​មន្រ្តីនយោបាយ និងរលាយទៅតាមតំណែងរបស់រដ្ឋមន្រ្តី។ រដ្ឋមន្រ្តីម្នាក់ មានខុទ្ទកាល័យ​មួយ​។
·        អគ្គលេខាធិការដ្ឋាន ធ្វើការងារជំនាញ
VII-ថ្នាក់ស្រុក ខ័ណ្ឌ មាន
·        ការិយាល័យរដ្ឋបាលហិរញ្ញវត្ថុ និងការងាររដ្ឋបាល
·        ការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់
·        ការិយាល័យអន្តរវិស័យ
VIII-ថ្នាក់មន្ទីរ
·        មានការិយាល័យរបស់មន្ទីរ
អំពីពាក្យថា ៖
អគ្គនាយក នាយក ឬនាយ មានន័យថា ត្រូវបានតែងតាំងដោយថ្នាក់ដឹកនាំ
ឧទាហរណ៍ ​៖ ថ្នាក់អគ្គនាយកដ្ឋាន មានថ្នាក់ដឹកនាំដែលដែលបានតែងតាំងដោយថ្នាក់លើ គេ ហៅថា អគ្គនាយក ។
រីឯពាក្យថា ប្រធាន គឺត្រូវបានជ្រើសរើសដោយសមូហភាព ឬការ​បោះ​​ឆ្នោតតែប៉ុណ្ណោះ ។
ចំពោះការប្រើប្រាស់ពាក្យថា ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ ប្រធានការិយាល័យ គឺមិន​ត្រឹម​ត្រូវទេ គេត្រូវហៅថា នាយកនាយកដ្ឋាន នាយកមន្ទីរ នាយកការិយាល័យ ទើបត្រឹមត្រូវ ព្រោះត្រូ​វ​បាន​តែងតាំងដោយថ្នាក់ដឹកនាំ ។
IX-អគ្គនាយកដ្ឋាន
·        នាយកដ្ឋាន
·        លេខាធិការដ្ឋាន
X-នាយកដ្ឋាន
·        ការិយាល័យរដ្ឋបាល ឬផ្នែករដ្ឋបាល
·        ការិយាល័យបុគ្គលិក
·        ការិយាល័យហិរញ្ញវត្ថុ
ទីស្តីការគណៈរដ្ឋមន្រ្តី គេហៅថា ជាក្រសួងរដ្ឋបាលរបស់រាជរដ្ឋាភិបាល ខុសពីក្រសួងដទៃ ដែលគេ​ធ្វើការរដ្ឋបាលផង និងធ្វើការងារជំនាញផង។
អំពីរដ្ឋបាលថ្នាក់សក្រសួង មាន៖
o       អគ្គនាយកដ្ឋានហិរញ្ញវត្ថុ និងអគ្គលេខាធិការ ធ្វើការងារហិរញ្ញវត្ថុ និងបុគ្គលិក
o       អគ្គាធិការដ្ឋាន បំពេញការងារអធិការកិច្ច
o       ការងារអធិការកិច្ច
តាមដានការអនុវត្តការងារផ្នែកលិខិតបទដ្ឋាននានារបស់ក្រសួង និងធ្វើអធិការកិច្ចថា តើអនុវត្តបានប៉ុណ្ណា?
o       ការងារត្រួតពិនិត្យ
ជាការតាមដានអំពីការអនុវត្ត និងកំហុសឆ្គង បញ្ហាវិវាទ រវាងបុគ្គ​លិក​ក្នុងអង្គភាព ក៏ដូចជាវិវាទពាក់ព័ន្ធជាមួយអង្គភាពដទៃ។
ពីមុនគេបាឱ្យឈ្មោះផ្នែកនេះថា ជានាយកដ្ឋានអធិការកិច្ច តែដោយមានការរីកចំរើនរបស់​ក្រសួងនីមួយៗ គេបានហោះថា អគ្គាធិការដ្ឋានវិញ។
o       អគ្គនាយកដ្ឋានបច្ចេកទេស
មានឈ្មោះតាមការហៅរបស់ក្រសួងនីមួយៗ និងធ្វើការងារបច្ចេកទេសរបស់ក្រសួង
Ø      រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់សាលារាជនី ខេត្ត
o       ទីចាត់ការរដ្ឋបាល
o       ទីចាត់ការហិរញ្ញវត្ថុ
o       ទីចាត់ការផែនការ និងវិនិយោគ
o       ទីចាត់ការគ្រប់គ្រងធនធានមនុស្ស
o       ទីចាត់ការអន្តរវិស័យ
Ø      រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់កណ្តាល មានពីរថ្នាក់ 
o       ថ្នាក់នាយករដ្ឋមន្រ្តី នាយករដ្ឋាមន្រ្តី គឺជាប្រធានរដ្ឋបាលទូទាំងប្រទេស
o       ថ្នាក់រដ្ឋមន្រ្តី ជាប្រធានរដ្ឋបាលតាមវិស័យ
Ø      រចនាសម្ព័ន្ធមូលដ្ឋាន ឬថ្នាក់មូនដ្ឋាន មាន ៣ ថ្នាក់ ៖
o       រាជធានី ខេត្ត
o       ថ្នាក់ស្រុក ខ័ណ្ឌ ក្រុង
o       ថ្នាក់ឃុំ សង្កាត់
Ø      អំពីការិយាល័យរបៀប
ការិយាល័យនេះ ត្រូវបង្កើតនៅថ្នាក់ក្រសួង ហើយមានភារកិច្ច ដូចតទៅ ៖
o       របៀបរបបនៃការងារចរាចរការងារឯកសារ និងការគ្រប់គ្រងឯកសារទទួលការងារ​
លើលិខិតចេញ និងចូល
o       លិខិតចេញ ត្រូវចុះលេខ ថ្ងៃខែ និងកត់ត្រាចូលសៀវភៅ
o       លិខិតចូល ត្រូវកត់ត្រាចូលសៀវភៅចូលឱ្យបានច្បាស់លាស់ បោះត្រា ចុះលេខ
កាលបរិច្ឆេទ និងការគ្រប៉ក្រងត្រា
Ø      អំពីការិយាល័យរដ្ឋបាល
o       ធ្វើការងាររបៀប
o       ផែនការ សរុប
o       ពិធីការ សន្តិសុខ
o       ព័ត៌មាន
o       បុគ្គលិក ក្តាប់ធនធានមន្រ្តី និងមានទិសដៅរៀបចំមន្រ្តី និងចាត់តាំង
Ø      អំណាចឆន្ទានុសិទ្ធិ ឬអំណាចជាប់ចំណង ឬអំណាចទាក់ទង
o       អំណាចសាធារណៈ គឺជាការងាររដ្ឋបាល និងចាប់បង្ខំ
o       អំណាចឆន្ទានុសិទ្ធិ គឺជាអំណាចដែលគ្មានច្បាប់ចែង តែត្រូវស្ថិតនៅក្នុងអំណាច​នៃច្បាប់
o       អំណាចជាប់ចំណង គឺជាអំណាចដែលតាក់ទងនឹងច្បាប់
Ø      គណៈកម្មាធិការជាតិ គឺជាគណៈកម្មាធិការដែលខ្ពស់ជាងគេ និងជាថ្នាក់ជាតិ
Ø      លិខិតរបស់ព្រះមហាក្សត្រមាន ៖
o       ព្រះរាជក្រឹត្យ
o       ព្រះរាជក្រឹត្យ
o       លិខិតផ្សេងៗ មករដ្ឋសភា
Ø      សេនាធិការ
មានតួនាទីផ្តល់យោបល់ជូនថ្នាក់ដឹកនាំ បើថ្នាក់ដឹកនាំឯកភាព ហើយបញ្ជូនមក​ថ្នាក់​ក្រោម ថ្នាក់ក្រោមត្រូវយល់ថា ជាយោបល់របស់ថ្នាក់ដឹកនាំ បន្ទាប់មកសេនាធិការ​ជាអ្នកអនុវត្ត។
o       សេនាធិការរបស់ក្រសួង គឺអគ្គនាយកដ្ឋានជំនាញទាំងអស់
o       អង្គភាពខ្លះមានតួនាទីជាសេនាធិការផង និងជាអ្នកសំរេចកិច្ចការមួយចំនួនផង
Ø      រដ្ឋបាលខេត្ត មានតួនាទីធំជាងអគ្គនាយកដ្ឋានចំណុះក្រសួង ព្រោះជាសេនាធិការរបស់​ជាតិ។ ដូច្នេះ រដ្ឋបាលខេត្តមានតួនាទីជាសេនាធិការផង និងជាអ្នកសំរេចកិច្ចមួយ​ចំនួន​ផង​ដែរ។
Ø      បែបបទក្នុងការធ្វើការងារក្នុងអង្គភាព
o       ត្រូវធ្វើជាលាយលក្ខអក្សរ ជាលិខិតស្នាម និងតាមប្រភេទនៃខ្លឹមសារ
o       ឆ្លតតាមឋានានុក្រម ដែលបានកំណត់ គឺជាលំដាប់ថ្នាក់ដែល​រដ្ឋបាលបាន​ដាក់ឱ្យ​អនុវត្ត
o       ត្រូវអនុវត្តតាមការណែនាំរបស់ថ្នាក់លើ
o       ត្រូវអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ
o       ត្រូវតាមដាន និងត្រួតពិនិត្យ
o       ត្រូវរាយការណ៍

Ø      ដើម្បីយល់ពីការងាររដ្ឋបាលបាន គេត្រូវតែធ្វើការស្រាវជ្រាវអំពីតួនាទី ភារកិច្ច សមត្ថកិច្ច រចនាសម្ព័ន្ធរបស់អង្គភាពទាំងអស់ នឹងត្រូវសិក្សាអំពីទំនាក់ទំនងរវាងអង្គភាពនីមួយៗ។

រំលឹកមេរៀន
o       អគ្គលេខាធិការ
បំពេញការងារជាការងាររដ្ឋបាលផង និងជាផ្នែកជំនាញ តែគ្រប់គណៈ​កម្មការ ធិការ ជាតិ មានអគ្គលេខាធិការដ្ឋាន និងមាននាយកដ្ឋានចំណុះ។
o       គណៈកម្មាធិការជាតិ គឺមានលក្ខណៈរួមបញ្ចូលគ្នារវាងក្រសួង និងស្ថាប័ននានា ធ្វើ ការងាររួមគ្នា។
o       ក្រុមប្រឹក្សាជាតិ និងអាជ្ញាធរមានលក្ខណៈប្រហាក់ប្រហែល នឹងគណៈកម្មាធិការ ជាតិដែរ គ្រាន់តែឈ្មោះខុសគ្នា។ តែពាក្យថា អាជ្ញាធរហាក់ដូចជាមានទម្ងន់ជាង គណៈកម្មាធិការជាតិ ឬក្រុមប្រឹក្សា។ តែការពិតអាជ្ញាធរ ក្រាន់តែជាអ្នកដាក់ចេញ​នូវគោលនយោបាយទេ ឯអ្នកអនុវត្ត គឺថ្នាក់នាយកដ្ឋាន ។
ដោយឡែក ក្រុមប្រឹក្សា និងអាជ្ញាធរក៏មានលក្ខណៈជាការប្រមូលផ្តុំដែរ។
គណៈកម្មាធិការ ក្រុមប្រឹក្សា អាជ្ញាធរ គឺមានអគ្គនាយកដ្ឋាន។
ក្នុងគ្រឹះស្ថានសាធារណៈ ផ្តើមចេញពីការធ្វើវិមជ្ឈការដែនដី និងបច្ចេកទេស
o       វិមជ្ឈការ ជាការប្រគល់អំណាចឱ្យថ្នាក់ក្រោមជាអ្នកអនុវត្តដាច់មុខ
o       វិសហមជ្ឈកាល ជាការប្រគល់អំណាចឱ្យថ្នាក់ក្រោម តែពុំមែនជាម្ចាស់ការទេ
o       គ្រឹះស្ថានសាធារណៈ មិនមែនជាអាណាព្យាបាលរបស់ក្រសួងសាមី ហើយមានសិទ្ធិត្រួត​ពិនិត្យ តែធនធានរដ្ឋបាលទេ។ តែគ្រឹះស្ថានសាធារណៈ ទាំងអស់ត្រូវស្ថិត​នៅក្រោម​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយទៀត ដែលទាក់ទងទៅនឹងការចំណាយ។
ឧទាហរណ៍ ៖ ដើម្បីបង្កើតក្រសួងមួយបាន គេត្រូវគិតពី ៖
តួនាទី និងភារកិច្ច សមត្ថកិច្ចរបស់ក្រសួង ហើយត្រូវស្ថិតនៅក្នុងប្រព័ន្ធមួយ ។
ដោយឡែកសមត្ថកិច្ច គឺជាសិទ្ធិអំណាចនៃការដោះស្រាយ និងសំរេចការងារ​ទូទៅរបស់ក្រសួង។
·        អំពីរចនាសម្ព័ន្ធ
o                   អគ្គលេខាធិការដ្ឋាន
o                   អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
o                   អគ្គនាយកដ្ឋានបច្ចេកទេស
អង្គភាពធំទាំង ៣ នេះ ត្រូវការចាំបាច់នូវ ៖
o       មធ្យោបាយ ថវិកាធនធានមនុស្ស (បុគ្គលិក​បំរើការ) ចាប់ពីថ្នាក់រដ្ឋលេខាធិការ មកដល់ថ្នាក់ការិយាល័យ។
o       ទីតាំងអាគារ ផ្អែកលើរចនាសម្ព័ន្ធ
o       ឯកសារបង្កើតក្រសួង មានច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ
o       ការបញ្ចូលធនធានមនុស្សទៅតាមរចនាសម្ព័ន្ធ ដែលបានរៀបចំរួច។
o       បើក្រសួងមានស្រាប់ ហើយត្រូវតែងតាំងថ្នាក់ដឹកនាំថ្មី គេត្រូវតែពិនិត្យឡើងវិញ ដើម្បីសុំកែសម្រួលអនុក្រឹត្យឡើងវិញ ដូចការបង្កើតក្រសួងថ្មីដែរ បើសិនមានការ​ចាំបាច់។

o       អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អនុវត្តតែការងារហិរញ្ញវត្ថ និងការងារបុគ្គលិក
o       អគ្គនាយកដ្ឋានបច្ចេកទេស
អនុវត្តតែការងារបច្ចេកទេសរបស់អង្គភាព ឬស្ថាប័នផ្ទាល់។
មេរៀនទី ២
 ការបង្ហាញត្រួសៗ អំពីឯកសាររដ្ឋបាល
       
        ឯកសារនេះសំរាប់រដ្ឋបាលទូទៅ សំរាប់រដ្ឋបាលខេត្ត​រាជធានី ក្រុង និងក្រសួងនានា ដែលជា​ស្ថាប័ន​រដ្ឋសាធារណៈ។
          ដូច្នេះ ដែលហៅថាឯកសាររដ្ឋបាល គឺជាលិខិតស្នាមទាំងឡាយណា ដែលកមពុងធ្វើចរាចរ​ក្នុង​ស្ថាប័ន​នីមួយៗ មិនដូចឯកសាររដ្ឋបាលដែលរក្សាទុកទេ ។ ដូច្នេះ ដែលអាចចាត់ទុកជាឯកសាររដ្ឋបាលបាន គឺជាឯកសារដែលចេញពីរដ្ឋបាល ហើយមាន ៖
o    មានឈ្មោះស្ថាប័ន
o       មានត្រា
o       មានហត្ថលេខា
o       មានចុះកាលបរិច្ឆេទ
o       មានចុះលេខ
ឯកសាររដ្ឋបាល ត្ឬុវាបនចែកចេញជា ២ គឺ ៖
ក.លិខិតបទដ្ឋាន
          គឺជាសេចក្តីសំរេចដែលមានខ្លឹមសារ ជាបទបញ្ជាទូទៅ ឬឯកត្តភូត ដែលមានលក្ខណៈគតិយុត្តិ ចេញដោយព្រះមហាក្សត្រ (ព្រះប្រមុខរដ្ឋ) និងអាជ្ញាធររដ្ឋបាល (រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ខេត្ត​ ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ និងអង្គភាពដែលមាននីតិសម្បទា)។
          អំពីពាក្យថា ៖
o       គតិយុត្តិ   មានន័យថា ត្រឹមត្រូវតាមច្បាប់ ចែងក្នុងព្រះរាជក្រឹត្យ ឬអនុក្រឹត្យ អនុ​ញ្ញាត​
​ឱ្យអង្គភាពមួយចេញសេចក្តីសំរេចចិត្ត។
o       នីតិសម្បទា         មានន័យថា អ្វីដែលច្បាប់ផ្តល់ឱ្យ
o       ឯកត្តភូត  ទាក់ទងនឹងបុគ្គលិក ការតែងតាំង ការដំឡើង  និងដកហូតដំណែង
o       ស្តីទី ៖ ស្តី មានន័យថាពឹង រីឯទីមានន័យថា តំណែង ដូច្នេះស្តីទីមានន័យថា ការពឹង​តំណែង។
o       តំណែង មានន័យថា ប្រែកាយ
លំដាប់ថ្នាក់នៃលិខិតបទដ្ឋាន
អំពីព្រះរាជក្រម

មានព្រះមហាក្សត្រឡាយព្រហស្ថលេខា ក្នុងនាមព្រះប្រមុខរដ្ឋ ឬប្រមុខរដ្ឋស្តីទី ពេលអវត្ត​មាន​ព្រះមហាក្សត្រ។
ខ្លឹមសារព្រះរាជក្រម គឺជាការប្រកាសឱ្យប្រើច្បាប់ ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភា​បាន​ពិនិត្យយល់ព្រមលើទម្រង់គតិច្បាប់។
ការប្រកាសឱ្យប្រើមានន័យបញ្ជាក់ថា ច្បាប់នេះមានលក្ខណៈត្រឹមត្រូវ មិនអាចឱ្យស្ថាប័ន​ណា​យកទៅពិនិត្យបានទៀត។ ម្យ៉ាងទៀត បញ្ជាក់ថា ផ្តល់កាលបរិច្ឆេទឱ្យច្បាប់។
ដូច្នេះ បើនិយាយពីការតាក់តែងព្រះរាជក្រម ត្រូវនិយាយពីការតាក់តែងច្បាប់។
ខ.២.លំដាប់ថ្នាក់នៃច្បាប់
        លំដាប់ថ្នាក់នៃច្បាប់មាន ៣ គឺ ៖
o       ច្បាប់ធម្មនុញ្ញ ឬនីតិធម្មនុញ្ញ គឺមានតួនាទីសំរាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
o       ច្បាប់អង្គការ គឺសំរាប់បង្កើតក្រសួង ស្ថាប័ន ហើយត្រូវឆ្លងទៅក្រុមប្រឹក្សាធម្មនុញ្ញ
o       ច្បាប់សាមញ្ញ មិនត្រូវបានឆ្លងក្រុមប្រឹក្សាធម្មនុញ្ញទេ

ខ.២.១.ថ្នាក់ក្រសួងការតាក់តែងច្បាប់ ​មិនមែនរដ្ឋមន្រ្តីជាអ្នកធ្វើផ្ទាល់ទេ គឺជំនាញចាអ្នកធ្វើ ឬគណៈកម្មាការ ឬនាយកដ្ឋាននីតិកម្ម ឬក្រុមប្រឹក្សាអ្នកច្បាប់ជាអ្នកអ្នកធ្វើសេចក្តីព្រាងច្បាប់ ហើយត្រូវស្រាវជ្រាវក្នុងប្រទេស និងច្បាប់ពីបរទេសដែរដែលមានការពាក់ព័ន្ធ និងប្រហាក់ប្រហែលគ្នា។បន្ទាប់មកត្រូវឆ្លងថ្នាក់ដឹកនាំក្រសួង និងអាចធ្វើជាសិក្ខាសាលាពិភាក្សា ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងសំរេច។
ខ.២.២.ទីស្តីការគណៈរដ្ឋមន្រ្តី
o       ច្បាប់ទាំងអស់ត្រូវឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ គេពិនិត្យទៅលើទម្រង់ និងគតិច្បាប់ និងច្បាប់ផ្សេងៗ ទៀតដែលបានចូលជាធរមាន ដើម្បីជៀសវាងការជាន់​សមត្ថ​កិច្ចគ្នា។
o       ក្រុមប្រឹក្សាសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ចរបស់ប្រទេស ដើម្បីពិនិត្យមើលតើមាន​ផលប៉ះពាល់ដែរឬទេ? បន្ទាប់មកត្រូវដាក់ប្រជុំពេញអង្គអន្តរក្រសួង ដើម្បី​ពិភាក្សាទៅលើខ្លឹមសារ ដែលពាក់ព័ន្ធជាមួយក្រសួងផ្សេងៗ។
o       ប្រជុំអន្តរក្រសួងលក្ខណៈចង្អៀត ដឹកនាំដោយអគ្គលេខាធិការរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីជាប្រធាន ឬសហប្រធាន តែជាការ អនុវត្តដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ហើយតម្រូវយកតែក្រសួងដែលមាន ការ ពាក់ព័ន្ធខ្លាំង ដើម្បីពិភក្សា និងសំរេច។ បើការប្រជុំនោះមិនទទួលបាន លទ្ធផល ទេ គេនឹងយកទៅដាក់ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។
ការប្រជុំចង្អៀតមមានលក្ខណៈងាយស្រួលក្នុងការជួយសម្រួលឱ្យដំណើរ
ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
o       ការប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ខ.២.៣.រដ្ឋសភា
o       ដាក់សេចក្តីពា្រងច្បាប់ជូនគណៈកម្មាការជំនាញរដ្ឋសភា ដើម្បីពិនិត្យ
o       បន្ទាប់មកដាក់ជូនគណៈកម្មាការអចិន្រ្តយ៍រដ្ឋសភាពិនិត្យ
o       ដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភា
ខ.២.៤.ព្រឹទ្ធសភា
o       ដាក់សេចក្តីពា្រងច្បាប់ជូនគណៈកម្មាការជំនាញព្រឹទ្ធសភា ដើម្បីពិនិត្យ
o       បន្ទាប់មកដាក់ជូនគណៈកម្មាការអចិន្រ្តយ៍ព្រឹទ្ធសភាពិនិត្យ
o       ដាក់ជូនសម័យប្រជុំពេញអង្គនៃព្រឹទ្ធសភា
ខ.២.៥.ក្រុមប្រឹក្សាធម្មនុញ្ញ
     កាលណាសេចក្តីព្រាងមកដល់ក្រុមប្រឹក្សាធម្មនុញ្ញ គេត្រូវដាក់ឆ្លងសម័យប្រជុំ ពេញ អង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ហើយពិភាក្សាថា តើត្រូវទទួល ឬមិនទទួលតើជាច្បាប់អង្គការ ឬជាច្បាប់ធម្មនុញ្ញ បើសំរេចហើយប្រធានចាត់ចែងសមាជិករាយការណ៍។ ក្រុមប្រឹក្សា ធម្មនុញ្ញាមានសមាជិកចំនួន ៩ រូប ចែកចេញជា ៣ ក្រុមតូចៗ មួយក្រុមមាន ៣ រូប ។
o       គេអាចប្រជុំក្រុម ដើម្បីពិភាក្សាលើហេតុផល និងត្រៀមសេចក្តីសំរេចរបស់ ក្រុម ប្រឹក្សាធម្មនុញ្ញ។
o       ដាក់ប្រជុំពេញអង្គលើកទី២ ពិនិត្យ និងធ្វើសេចក្តីសំរេច។

១.ទម្រង់នៃព្រះរាជក្រម
·        ព្រះរាជសង្ហារ
·        ចំណងជើងនៃឯកសាររដ្ឋបាល
·        គោរម្យងារព្រះមហាក្សត្រ
·        ឯកសារយោង
o       ឯកសារទិដ្ឋាការ
ឯកសារនេះមានតួនាទី ៣ គឺ ៖
§         បញ្ជាក់អំពីមូលដ្ឋានតាមផ្លូវច្បាប់ដែលផ្តល់ឱ្យអាជ្ញាធរដែលចេញលិខិតបទដ្ឋានមានអំនាចក្នុងការដាក់ចេញ។
§         បង្ហាញនូវបញ្ជីអត្ថបទដែលលិខិតបទដ្ឋានត្រូវអនុវត្ត ឬកែសម្រួល
§         បញ្ចាក់ពីការគោរព នូវតួនាទីជាពិសេសសំរាប់ការពិគ្រោះ
o                   ការចុះឯកសារទិដ្ឋាការមិនគ្រប់គ្រាន់ មិនមែនមានន័យថា មិនត្រឹមត្រូវតាម ច្បាប់ទេ តែបញ្ជាក់ថា អាជ្ញាធរដែលចេញលិខិតបទដ្ឋាននេះ មិនដឹងថា មាន លិខិតបទដ្ឋានណាមួយដែលពាក់ព័ន្ធបានចេញចាធរមានរួចហើយ។
o                   លំដាប់ថ្នាក់នៃទិដ្ឋាការ
§         ពីខ្ពស់មកទាប មិនត្រូវមានឯកសារដែលទាបជាងលិខិតបទដ្ឋានដែលកំពុងទេ
§         ឯកសារយោង
Ø      រដ្ឋធម្មនុញ្ញ
Ø      ព្រះរាជក្រឹត្យស្តីពី...
Ø      ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ទីស្តីការគ.រ.ម
Ø      ច្បាប់ស្តីពីការបង្កើតក្រសួង
Ø      ច្បាប់ពាក់ព័ន្ធ
o       ឯកសារមូលបទ
ទាក់ទងនឹងហេតុការណ៍ ឬកាលៈទេសៈដែលនាំឱ្យពាក់ព័ន្ធក្នុងការចេញលិខិតបទដ្ឋានដូចជា ៖
§         ប្រកាសឱ្យប្រើច្បាប់
§         អត្ថបទនៃច្បាប់
§         ការចុះហត្ថលេខា ឬឡាយព្ហស្ថលេខា
§         ហត្ថលេខាអម
§         ចម្លងចែក
Ø      អំពីការតែងនិពន្ធ
·        ភាពខ្លី
·        ភាពច្បាស់លាស់
·        អបុគ្គលិកភាព
·        អព្យាក្រឹតភាព
ដូច្នេះហើយ ក្នុងតែងច្បាប់គេត្រូវប្រយងប្រយ័ត្នបំផុត ហើយត្រូវជៀសវាងភាពពិបាកយល់ និងភាពមានន័យមិនច្បាស់លសា់ ដែលជាប្រភពនៃការតវ៉ា និងបកស្រាយខុស។

អំពីព្រះរាជក្រឹត្យ
        ១.អំពីលិខិតបទដ្ឋាន
·        មានខ្លឹមសារដូចច្បាប់ពីថ្នាក់កំពូលដល់ថ្នាក់ទាប
·        មានលក្ខណៈជាបទប្បញ្ញត្តិរបស់អាជ្ញាធរមូលដ្ឋាន
·        មានកាយសម្បទាក្នុងការចេញលិខិតបទដ្ឋាន
·        មានរយៈពេលយូរអង្វែង
·        អាចធ្វើវិសោធនកម្មបាន
២.អំពីលិខិតរដ្ឋបាល
·        មានលក្ខណៈបញ្ជាដែរ តែមានរយៈពេលខ្លី
·        សំរាប់ធ្វើការទំនាក់ទំនងពីថ្នាក់លើមកថ្នាក់ក្រោម
·        ទំានក់ទំនងពិស្ថាប័នមួយទៅស្ថាប័នមួយ
៣.ខ្លឹមសារនៃព្រះរាជក្រឹត្យ
·        តែងតាំង ដកហូត ចូលនិវត្តន៍មន្រ្តីរាជការ នាយទាហាន នគរបាល
៤.និយមន័យនៃពាក្យក្របខ័ណ្ឌ
                ក្របខ័ណ្ឌមានន័យថា ជាការកំណត់នូវឋានន្តរស័ក្តិ
Ø      កិច្ចការដែលត្រូវចែងដោយច្បាប់
·        ក្រុមប្រឹក្សារាជសម្បត្តិច្បាប់អង្គការ
·        ឧត្តមក្រុមប្រឹក្សាការពារជាតិ
·        ឋានន្តរសក្តិយោធា និងស៊ីវិល
·        សិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ
·        សិទ្ធិទទួលាការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ច
ឧទាហរណ៍ ៖ ច្បាប់ការងារ ច្បាប់សហជីព
·        សិទ្ធិធ្វើបាតុកម្ម និងកូតកម្មដោយសន្តិវិធី
·        ការទទួលសញ្ជាតិខ្មែរ បត្យាប័ន
·        ការបោះឆ្នោត
·        ការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្ត
·        ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសាភា
·        ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ខ័ណ្ឌ ខេត្ត រាជធានី ក្រុង
·        ការរៀបចំ និងការប្រព្រឹត្តទៅនៃសហជីព
·        ការរ៉ាប់រងឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គល ឧទាហរណ៍ ៖ ច្បាប់ព្រហ្មទណ្ឌ
·        ការការពារជីវិត កិត្តិយស​​ សេចក្តីថ្លៃថ្នូររបស់ប្រចាពលរដ្ឋ
·        សិទ្ធិកុមារ
·        ការចោទប្រកាន់ ការឃាត់ខ្លួន ការឃុំខ្លួន
·        ការឆែកឆេរទីលំនៅដ្ឋាន សំភារៈ វត្ថុ និងរូបកាយ
·        របបសារព័ត៌មាន
·        កម្មសិទ្ធិឯកជន
·        ទ្រព្យសម្បត្តសាធារណៈ(ច្បាប់ភូមិបាល)
·        ការសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
·        នីតិវិធីនៃការជំរះក្តីផ្តល់យុត្តិធម៌
·        ទ្រព្យសម្បត្តរដ្ឋ
·        កាតព្វកិច្ចការពារមាតុភូមិ
·        អាពាហ៍ពិពាហ៍
·        ការរៀបចំ និងការប្រព្រឹត្តទៅនៃប្រព័ន្ធទីផ្សារសេរី
·        ការយកពន្ធដារ
·        ការតមន្រូវឱ្យលក់ផលិតផលជូនរដ្ឋ
·        ការយកភោគផលទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់
·        ថវិកាជាតិ ការខ្ចីប្រាក់រដ្ឋ និងរដ្ឋខ្ចីប្រាក់ពីឯកជន កិច្ចសន្យាហិរញ្ញវត្ថុ​ គណនារដ្ឋបាល
·        ការលើកលែងទោសជាទូទៅ សន្ធិសញ្ញាអន្តរជាតិ ការប្រកាសសង្គ្រាម
·        ការរៀបចំសមាជរដ្ឋសភា ព្រឹទ្ធសភា
·        ការរៀបចំ និងការប្រព្រឹត្តទៅរបស់ទីស្តីការគណៈរដ្ឋមន្រ្តី
·        ការបង្កើតឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
·        លក្ខ័ន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំអង្គការតុលាការ
·        ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
·        ការគ្រប់គ្រងរដ្ឋបាល ខេត្ត រាជធានី ស្រុក ក្រុង ឃុំ សង្កាត់
·        ការរៀបចំសមាជជាតិ
·        ការបង្កើតក្រសួង រដ្ឋលេខាធិការដ្ឋាន
·        អន្តោប្រវេស្ត
ក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់មាន ៣ ឋានន្តរស័ក្តិ គឺ ៖
·        អនុមន្រ្តី
·        វរៈមន្ត្រី
·        ឧត្តមមន្រ្តី
មន្រ្តីរដ្ឋបាលជាន់ខ្ពស់មាន ២ ប្រភេទ ៖
·        មន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
·        មន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រសួងផ្សេងៗ
ក្របខ័ណ្ឌកងយោធពលខេមរៈភូមិន្ទ មាន ៖
·        ឧត្តមសេនីយត្រី
·        ឧត្តមសេនីយទោ                            តែងតាំងដោយព្រះរាជក្រឹត្យ
·        ឧត្តមសេនីយឯក
·        នាយឧត្តមសេនីយ
Ø      ពាក្យឧកញ៉ា មាន ៣ គឺ ៖
·        លោកអ្នកឧកញ៉ា បើអ្នកនោះមានមុខងារក្នុងរដ្ឋាភិបាល គេហៅថា ឯកឧត្តមអ្នកឧកញ៉ា
·        អ្នកឧកញ៉ា
·        ឧកញ៉ា
Ø      មេដាយការងារមាន ៣ កំរិត ហើយត្រូវបានធ្វើឡើងដោយអនុក្រឹត្យ ៖
·        ថ្នាក់សំរិទ្ធិ
·        ថ្នាក់ប្រាក់
·        ថ្នាក់មាស
Ø      មេដាយព្រះរាជាណាចក្រកម្ពុជា មាន ៖
·        អសរិទ្ធិ
·        សេនា
·        ធិបឌិន
·        មហាសេនា
·        មហាសិរីវឌ្ឍន៍
មេដាយទាំងអស់នេះ ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ
Ø      មេដាយស្ថាបនាជាតិ ត្រូវបានផ្តល់ជូនសប្បុរសជន ដែលបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីជា
ប្រយោជន៍សាធារណៈ ក្នុងនោះមាន ៖
·        មាស
·        ប្រាក់
·        សំរិទ្ធិ
មេដាយខាងលើនេះ ត្រូវបានធ្វើឡើងដោយអនុក្រឹត្យ
·        មេដាយមុនីសារាភ័ណ្ឌ ផ្តល់ជូនសប្បុរសជនទាំងឡាយដែលបានជួយចូលរួម​កសាងក្នុងវិស័យ​សង្គម
កិច្ច និងអប់រំ
·        អសរិទ្ធិ
·        សេនា
·        ធិបឌិន
មេដាយខាងលើនេះ ត្រូវបានធ្វើឡើងដោយអនុក្រឹត្យ
·        មហាសេនា
·        មហាសិរីវឌ្ឍន៍
មេដាយខាងលើនេះ ត្រូវបានធ្វើឡើងដោយព្រះរាជក្រឹត្យ
·        មេដាយមុនីសុវត្ថារា ផ្តល់ជូនសប្បុរសជនទាំងឡាយដែលបានជួយចូលរួម​កសាងក្នុងសេដ្ឋកិច្ច
ហើយត្រូវបានធ្វើឡើងដោយព្រះរាជក្រឹត្យ។
ខ.ទម្រង់
·        ព្រះរាជសង្ហារ
·        ព្រះរាជក្រឹត្យស្តីពី.......................
·        ព្រះបរមងារព្រះមហាក្សត្រ
·        ឯកសារយោង
o       ទិដ្ឋាការ ដែលផ្តល់នូវសិទ្ធិអំណាច
o       ឯកសារមូលបទ យោងតាមសំណើ
o       ត្រាស់បង្គាប់
o       ជំពូកទី...........
o       ហត្ថលេខាអម
o       រូបមន្តចម្លងចែក ។
Ø      ប្រភពធម្មនិយាមគតិយុត្តិ
·        ជាប្រភពដែលផ្តល់នូវភាពត្រឹមត្រូវតាមច្បាប់
·        ប្រភពធម្មនិយាមគតិយុត្តិរបស់ច្បាប់គឺ រដ្ឋធម្មនុញ្ញ
·        ប្រភពធម្មនិយាមគតិយុត្តិរបស់រដ្ឋធម្មនុញ្ញ គឺ កិច្ចព្រមព្រាង សន្ធិសញ្ញា កតិកាសញ្ញា..
·        ព្រះរាជក្រឹត្យបទបញ្ជា ត្រូវសមស្របនិងព្រះរាជក្រឹត្យឯកត្តភូត
·        ច្បាប់ជាសមត្ថកិច្ចរបស់សភា ព្រោះជាការសំដែងឆន្ទៈរបស់ប្រជារាស្រ្ត។

អំពីអនុក្រឹត្យ
ក.ខ្លឹមសារ
          ចេញដោយរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្រ្តីជាអ្នកចុះហត្ថលេខា។
ខ្លឹមសារនៃអនុក្រឹត្យមាន ៖
·        មានការតែងតាំងមុខដំណែង ឋានន្តរស័ក្តិ ដកហូត ចូលនិវត្តន៍
·        មុខដំណែងតែងតាំងមាន ប្រធាននាយកដ្ឋាន អគ្គនាយករង អភិបាលរងខេត្ត អភិបាលស្រុក ខ័ណ្ឌ ក្រុង។ ដោយឡែកក្នុងកងកំលាំងប្រដាប់អាវុធ ប៉ូលីស ទាហាន ដែលមានថ្នាក់វរៈសេនីយឯក តែងតាំងដោយអនុក្រឹត្យ។
ក្នុងករណីបង្កើតគណៈកម្មាធិកាជាតិ ក្រុមប្រឹក្សា អគ្គនយាកដ្ឋាន នាយកដ្ឋាន ឃុំ សង្កាត់ ការផ្តល់មេដាយការងារ ត្រូវធ្វើឡើងដោយអនុក្រឹត្យ។
ចំពោះមេដាយព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ។
ខ.ទម្រង់
          មានគំរូក្នុងសៀវភៅ។

អំពីប្រកាស

          ប្រកាសចេញដោយក្រសួង ស្ថាប័ន និងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ។
·        ប្រកាស
ជាលិខតបទដ្ឋានចេញដោយក្រសួង ស្ថាប័ន ។ មានលក្ខណៈជាបទបញ្ជា ឬជាការណែ នាំ សំរាប់អនុវត្តយូរអង្វែង ហើយជាឯកសាររដ្ឋបាលខ្ពស់បំផុតរបស់ក្រសួង។
·        សេចក្តីប្រកាស
ជាការជូនដំណឹង ពុំមែនមានខ្លឹមសារជាលក្ខណៈបទបញ្ជាទេ។
·        ប្រកាសអន្តរក្រសួង
ជាប្រកាសរួមរវាងក្រសួង២ ឬ៣ ដែលមានខ្លឹមសារពាក់ព័ន្ធ ហើយត្រូវចេញប្រកាសរួមគ្នា។
ក.អំពីខ្លឹមសារ
          សំរាប់តែងតាំងមុខដំណែង ឋានន្តរស័ក្តិ ចាប់ពីអនុប្រធាននាយកដ្ឋានចុះ និងអភិបាលរងស្រុក ខ័ណ្ឌ ក្រុង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ។
·                    ការតែងតាំងមុខដំណែង
o          សំរាប់មន្រ្តីរាជការ
ចាប់ពីអនុប្រធាននាយកដ្ឋានចុះ និងអភិបាលរងស្រុក ខ័ណ្ឌ ក្រុង ប្រធានមន្ទីរ អនុប្រធាន​មន្ទីរ នាយការិយាល័យ នាយរងការិយាល័យ។
o          សំរាប់មន្រ្តីនគរបាល និងយោធាចាប់ពីថ្នាក់អនុសេនីយ៍ទោចុះ
·                    ខ្លឹមសារផ្សេងៗ នៃប្រកាស
o          ប្រកាសរបស់ក្រសួងអាចមានខ្លឹមសារបង្កើតគណៈកម្មការសម្រាប់ធ្វើការងារនៅក្នុងក្រ
      សួង និងបង្កើតការិយាល័យ ។
o          ប្រកាសសំរាប់ការណែនាំការអនុវត្តច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ។
ឧទាហរណ៍ ៖ ប្រកាសណែនាំស្តីពីការបង់ថវិកាកក់សម្រាប់រដ្ឋ ហើយរដ្ឋនឹងប្រគល់ឱ្យ
 វិញ លុះត្រាតែ​បក្សនោះបានទទួលការគាំទ្រតាមចំនួនកំណត់។
o          បទបញ្ជានានារបស់ក្រសួង និងស្ថាប័ន
·                    ប្រកាសចែកចេញជា ២ គឺ ៖
o          ប្រកាសបទបញ្ជា
ទាក់ទងនឹងការបញ្ជា និងការណែនាំ
o          ប្រកាសឯកត្តភូត សំរាប់បុគ្គលទាក់ទងនឹងការតែងតាំង និងការប្រគល់ភារកិច្ច

១២ ខែកុម្ភៈ ឆ្នាំ២០១៣

ខ.អំពីទម្រង់
មានក្នុងសៀវភៅណែនាំ
ឯកសារទិដ្ឋាការត្រូវមាន​៤
១.រដ្ឋធម្មនុញ្ញ
២.ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាល
៣.ព្រះរាជក្រមប្រកាស
មូលបទ
១.ផ្អែកលើសភាពការចាំបាច់ ( បានឃើញ..............
២.សម្រេច
៣.ប្រការ
កាលបរិច្ឆេទ​
បើសិនជាមានលក្ខណៈជាអន្តរក្រសួង ត្រូវដាក់ឈ្មោះទន្ទឹមគ្នា មិនមានមួយលើ ឬមួយក្រោមទេ
v     កំណត់ចំណាំ
បានជាប្រកាស ត្រូវយោងរដ្ឋធម្មនុញ្ញ ព្រោះរដ្ឋមន្រ្តីជាប្រធានស្ថាប័ន ហើយជាមន្រ្តី​រាជ​រដ្ឋាភិបាល
ឯរាជរដ្ឋាភិបាល គឺបង្កើតឡើងដោយរដ្ឋធម្មនុញ្ញដូច្នេះ នៅក្នុងប្រកាស ត្រូវតែយោងរដ្ឋធម្មនុញ្ញ។
         
អំពីដីកា
          ជាលិខិតបទដ្ឋានរបស់រដ្ឋបាលសាធារណៈទូទៅ មិនមែនជាដីកាតុលាការទេ ។ ដីការបស់តុលាការ​មិនមែនជាលិខិតបទដ្ឋានទេ។
          ដីការបស់រដ្ឋបាលសាធារណៈ គឺជាលិខិតបទដ្ឋាន និងជាលិខិតរដ្ឋបាលដែលគេអាចចេញ​ជាបទ​បញ្ជា ការហាមឃាត់ និងកំណត់រយៈពេល ។ ដីកាប្រភេទនេះ ជាលិខិតរដ្ឋបាល ដែលគេដាក់ចេញដោយ​អាជ្ញាធររាជធានី ខេត្ត ក្រុង ​ស្រុក ខ័ណ្ឌ ឃុំ សង្កាត់។
ក.អំពីខ្លឹមសារ
          ខ្លឹមសារនៃដីកា ភាគច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មិនមានន័យក្នុងការ​តែងតាំងមុខដំណែង ឬឋានន្តរស័ក្តិទេ ព្រោះមន្រ្តីរាជការទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ដូច្នេះរាល់ការតែងតាំង ការដកហូតមុខដំណែង ជាភារកិច្ចរបស់ថ្នាក់ក្រសួង
នៅខេត្ត រាជធានី មានដីកា ២ ៖
·        ដីការបស់ក្រុមប្រឹក្សា មានលក្ខណៈជាបទប្បញ្ញិត្ត
·        ដីការដ្ឋបាលខេត្ត មានលក្ខណៈជាការអនុវត្ត
ខ.អំពីទម្រង់
Ø      ក្នុងទិដ្ឋាការត្រូវយោងឯកសារមាន ៖
·        បានឃើញព្រះរាជក្រម ស្តីពីច្បាប់...................
·        ព្រះរាជក្រឹត្យស្តីពីការតែងតាំងអភិបាលខេត្ត រាជធានី
·        ឯកសារពាក់ព័ន្ធ
Ø      មូលបទ
·        តាមការចាំបាច់របស់...............
ការចុះហត្ថលេខា ត្រូវធ្វើឡើងដោយប្រធាន បើថ្នាក់ក្រសួង គឺរដ្ឋមន្រ្តី បើថ្នាក់រាជ​រដ្ឋា​ភិបាល គឺ នាយករដ្ឋមន្រ្តី។
          ព្រះរាជក្រម     ចេញដោយព្រះមហាក្សត្រ ឬប្រមុខរដ្ឋស្តីទី
ព្រះរាជក្រឹត្យ    ចេញដោយព្រះមហាក្សត្រ ឬប្រមុខរដ្ឋស្តីទី
          អនុក្រឹត្យ        ចេញដោយនាយករដ្ឋមន្រ្តី
ប្រកាស                   ចេញដោយរដ្ឋមន្រ្តី
អំពីសេចក្តីសំរេច
ក.អំពីខ្លឹមសារ
សេចក្តីសំរេច មានន័យខុសពីសេចក្តីសំរេចចិត្ត ។
សេចក្តីសំរេចចិត្ត (Resolution)  គេប្រើនៅពេលដែលគេធ្វើសន្និបាត ដែលគេទទួលបានពីមតិ ឬយោបល់រួម តែគេមិនចាត់ទុកថា ជាលិខិតរដ្ឋបាលទេ ព្រោះពុំមានចុះហត្ថលេខា។
សេចក្តីសំរេច ( Desision )ជាលិខិតបទដ្ឋាន ហើយមានចែងខ្លឹមសារស្រាលជាងអនុក្រឹត្យ ប្រកាស ដីកា ហើយមានខ្លឹមសារខ្លី។
ក្រសួង ឬស្ថាប័នណាខ្លះ ដែលមាននីតិសម្បទាក្នុងការចេញសេចក្តីសំរេច គឺមាន ៖
·        រាជរដ្ឋាភិបាល
·        ក្រសួង ឬស្ថាប័ន
·        រាជធានី ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់
·        និងអង្គភាពដែលមាននីតិសម្បទា
សំគាល់
·        ថ្នាក់រាជរដ្ឋាភិបាលមានឯកសាររដ្ឋបាលពី គឺអនុក្រឹត្យ និងសេចក្តីសំរេច
·        ថ្នាក់ក្រសួងមានប្រកាស និងសេចក្តីសំរេច
·        ថ្នាក់រាជធានី ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មានដីកា និងសេចក្តីសំរេច
·        អង្គភាពដែលមាននីតិសម្បទា មានចែងនៅក្នុងអនុក្រឹត្យ ឬព្រះរាជក្រឹត្យស្តីពីការបង្កើត​អង្គភាព ឬ ស្ថាប័ន ( ឧទាហរណ៍ ៖ អង្គភាពដែលមាននីតិសម្បទា អគ្គស្នងការនគរបាល​ជាតិ និងអគ្គបញ្ជាការកងយោធពលខេមរៈភូមិ្ទ.....)
ខ.អំពីទម្រង់
·        រាជរដ្ឋាភិបាល
·        លេខ..............។
·        សេចក្តីសំរេចស្តីពី...................។
·        បានឃើញ......
ឯកសារទិដ្ឋការ
ឯកសារមូលបទ

១​.វិសោធនកម្មនៃលិខិតបទដ្ឋាន
          ការធ្វើវិសោធនកម្ម មានន័យថា ការកែលំអ កែសម្រួល ឱ្យមានលក្ខណៈកាន់តែសុក្រឹត្យ។
ដើម្បីធ្វើវិសោធនកម្មលិខិតរដ្ឋបាលមួយ យើងត្រូវចេញលិខិតបទដ្ឋានមួយដែលមានថ្នាក់ស្មើ ។
ឧទាហរណ៍ ៖​ បើវិសោធនកម្មច្បាប់ ត្រូវចេញឱ្យស្មើនឹងច្បាប់នោះ បើវិសោធនកម្មអនុក្រឹត្យ ត្រូវចេញឱ្យស្មើ​នឹង​អនុក្រឹត្យ​......................។

២.ការធ្វើនិរាករណ៍លិខិតបទដ្ឋាន
មានន័យថា លុបចោល ឬបដិសេធ ហើយត្រូវចេញលិខិតបទដ្ឋានថ្នាក់ស្មើ ឬថ្នាក់លើនៅពេលដែល​ម្ចាស់លិខិតបទដ្ឋាននោះ មិនព្រមធ្វើនិរាករណ៍នូវលិខិតបទដ្ឋានរបស់ខ្លួន។
·        គោលការណ៍និរាករណ័
·        លិខិតបទដ្ឋានដែលចេញក្រោយ មានខ្លឹមសារផ្ទុយនឹងលិខិតបទដ្ឋានដែលចេញមុន គឺលិខិតបទដ្ឋានដែលចេញមុនត្រូវនិរាករណ៍ដោយខ្លួនឯង។
·        លិខិតបទដ្ឋានមួយស្ថិតនៅជាធរមានដដែល លុះត្រាតែគ្មានលិខិតបទដ្ឋានណាមក
លុប ឬមានខ្លឹមសារផ្ទុយនឹងបទដ្ឋាននោះ
·        ឧទាហរណ៍ ៖ អនុក្រឹត្យ (ក) ត្រូវបានធ្វើវិសោធនកម្មដោយអនុក្រឹត្យ (ខ ) ដូច្នេះ (ក) ត្រូវរលាយ ប៉ុន្តែ អនុក្រឹត្យ (គ ) បានធ្វើវិសោធនកម្មលើ (ខ) ដូច្នេះ ( ខ ) ក៏ត្រូវនិរាករណ៍ដែរ។ ????
·        អនុក្រឹត្យណែនាំការអនុវត្តច្បាប់ ឧទាហរណ៍ ៖ ការយកពន្ធដី ផ្ទះ គឺត្រូវ​ចេញដោយ​ច្បាប់ជាអ្នកកំណត់ ។ ឯវិធីនៃការយកពន្ធនោះ មិនមានច្បាប់ចែងទេ ដូច្នេះ ត្រូវ​មាន​អនុក្រឹត្យ ដើម្បីអនុវត្តជាក់ស្តែង។ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៣
ខ.ឯកសាររដ្ឋបាល
          .ឯកសារសម្រាប់ទំនាក់ទំនងជាមួយខាងក្រៅ
                   ១.១.ឯកសារចំរុះ ជាមួយរដ្ឋផង ជាមួយសាធារណៈជនផង មាន
·        លិខិតរដ្ឋបាល ៖ជាសំណេរសម្រាប់ទំនាក់ទំនងគ្នាដែលចេញពីរដ្ឋបាល សម្រាប់បំរើ
ការងាររដ្ឋបាល ។ បច្ចុប្បន្នគេប្រើច្រើន ហើយមានទម្រង់ខុសពីឯកសាររ​ដ្ឋបាល​ផ្សេងៗ ទៀត។
·        លិខិតបញ្ជាក់ ៖ សម្រាប់ប្រើក្នុងការបញ្ជាក់ពីការងារ
·        វិញ្ញាបនប័ត្រ ៖ សម្រាប់ប្រើជាមួយការសិក្សា ឬអត្រានុកូលដ្ឋាន
លិខិតទាំងពីរនេះ គឺធ្វើឡើងដើម្បីបញ្ជាក់ការពិតជាការបញ្ជាក់ដោយអាជ្ញាធររដ្ឋបាល
ទៅលើស្ថានភាពដែលកើតឡើងពិតប្រាកដ នៅក្នុងទម្រង់នៃលិខិតពុំមានកម្មវត្ថុទេ
·        លិខិតទទួល ឬបង្កាន់ដៃទទួល ៖ លិខិតនេះ ត្រូវសរសេរទៅតាមឋានានុក្រម ត្រូវប្រើ​លិខិតរដ្ឋបាលដែលមានទម្រង់ជាការទទួលតាមឋានានុក្រម ពោលគឺ ត្រូវធ្វើឡើង
តាម​ទម្រង់លិខិតរដ្ឋបាល ដូច្នេះ ត្រូវតែមានកម្មវត្ថុ។
·        លិខិតអញ្ជើញ
·        បើថ្នាក់លើអញ្ជើញថ្នាក់ក្រោម គេប្រើទម្រង់ជាប័ណ្ណ ( លិខិតអញ្ជើញ )
·        បើអញ្ជើញមន្រ្តីពីក្រៅក្រសួង ត្រូវប្រើលិខិតរដ្ឋបាល ដែលមានកម្មវត្ថុ និង
ខ្លឹមសារ​ជា​ការអញ្ជើញ។
ឧទាហរណ៍ ៖ អញ្ជើញសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមក្នុងពិធីបើក ឬ​បិទ​សិក្ខាសាលា ត្រូវប្រើលិខិតរដ្ឋបាល ដែលមានកម្មវត្ថុ និងខ្លឹមសារ។
១.២.ឯកសារចំរុះសម្រាប់ទំនាក់ទំនងរវាងក្រសួង និងស្ថាប័ន មិនប្រើជាមួយសាធារណៈ
       ជនទេ ៖
·        សារទូលេខផ្លូវការ
·        ដីកាបញ្ជូន ឬដីកាអម ៖ សម្រាប់ប្រើ ឬអមឯកសារផ្ញើរពីថ្នាក់លើទៅថ្នាក់ក្រោម ។
បើថ្នាក់ក្រោមផ្ញើរ​ទៅ​ថ្នាក់លើវិញ គេត្រូវប្រើលិខិតរដ្ឋបាល (រាជរដ្ឋាភិបាល បញ្ជូនឯកសារទៅ​សភាគេ​ត្រូវ​ប្រើលិខិតរដ្ឋបាល)

ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣

·        ដីកាបញ្ជូនត្រូវឆ្លើយ
គេមិនសូវប្រើទេ ដីកានេះមានន័យថា ជាការបញ្ជូនទៅរដ្ឋបាលថ្នាក់ក្រោម ដើម្បី​ឆ្លើយតបវិញ។
ឧ.បើមានពាក្យបណ្តឹងមកក្រសួងមហាផ្ទៃ ក្រសួងត្រូវផ្ញើពាក្យបណ្តឹង​នេះទៅ​ខេត្តសាមី ដើម្បីឱ្យខេត្តចុះស្រាវជ្រាវ ហើយធកវើលិខិតបញ្ជាក់មកក្រសួងវិញ។
ប៉ុន្តែជាទូទៅ គេច្រើនប្រើទម្រង់ជាលិខិតរដ្ឋបាល ដើម្បីឆ្លើយតប
·        កំណត់ទូត
ប្រើសំរាប់ទំនាក់ទំនងការបរទេសជាមួយស្ថានទូត និងស្ថានទូតទំនាក់ទំនង​មកក្រសួងការបរទេស។
១.៣.ឯកសារសម្រាប់ទំនាក់ទំនងរវាងជាមួយសាធារណៈជន
·        សេចក្តីប្រកាស
មានខ្លឹមសារដូចសេចក្តីជូនដំណឹងដែរ តែប្រើខុសពេលវេលាគ្នា ។ សេចក្តី​ប្រកាស មានន័យថា ជាការជូនដំណឹងទៅសាធារណៈជន គឺសំរាប់ជូនដំណឹងទៅ​ប្រាប់មនុស្សដែលមានចំនួនតិច គេច្រើនបិទប្រកាសនៅបញ្ជរព័ត៌មានរបស់អង្គភាព ឬស្ថាប័នណាមួយ គឺមិនមានផ្សាយជាទូទៅតាមកាសែត ទូរទស្សន៍ នានាទេ។
·        សេចក្តីជូនដំណឹ    
មានន័យប្រហែលនឹងសេចក្តីប្រកាសដែរ គឺជាការជូនដំណឹងទៅគ្នាច្រើន មាន​ន័យថាអ្នកទទួលព័ត៌មានមានគ្នាច្រើន ដើម្បីបានទទួលជាព័ត៌មាន ហើយត្រូវ​ផ្សព្វផ្សាយឱ្យបានទូលាយតាមកាសែត ឬទូរ​ទស្សន៍ ហើយអាចមានខ្លឹមសារជា​ការ​ជូន​ដំណឹងធម្មតា ឬ ជាការជូនដំណឹងដែល​មាន​ខ្លឹមសារជាកាតព្វកិច្ច​ត្រូវតែ​អនុវត្ត​តាម។
ឧ.ក្រសួងសេដ្ឋកិច្ហិរញ្ញវត្ថុ ចេញសេចក្កតីជូនដំណឹងឱ្យប្រជាពលរដ្ឋត្រូវតែ​ទៅបង់​ពន្ធយានយន្តជាដាច់ខាត។
ក្នុងសេចក្តីជូនដំណឹងនេះ គ្រាន់តែជាការជូនព័ត៌មាន មិនអាចដាក់ចេញ​ជា​បទប្បញ្ញត្តិ ឬច្បាប់នានាបានទេ។
សេចក្តីជូនដំណឹង មិនអាចយកបទបញ្ជា​ទៅដាក់បញ្ចូលក្នុងខ្លឹមសារនៃ​អត្ថ​បទ​របស់ចេសក្តីជូនដំណឹងបានទេ។ តែគេអាចធ្វើលិខិតរដ្ឋបាលមួយផ្សេងទៀត ដើម្បីធ្វើជាបទបញ្ជាបានបន្ទាប់ពីសេចក្តីជូនដំណឹង។
·        កិច្ចសន្យា
ជាការសន្យារវាងរដ្ឋ និងឯកជន។
ឧ.សាលាភូមិ្ទរដ្ឋបាលត្រូវការសាងសង់អាគារ ហើយត្រូវប្រគល់ឱ្យក្រុមហ៊ុន​សាងសង់ ដូចនេះ សាលាត្រូវតែធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ដើម្បីអនុវត្តការ​សាង​សង់។
·        បណ្តឹង
ជាការបណ្តឹងរបស់បុគ្គលឯកជនប្តឹងរដ្ឋ បៅពេលដែលរដ្ឋធ្វើសេចក្តីសំរេចប៉ះ​ពាល់​ផល​ប្រយោជន៍ដល់បុគ្គលឯកជន។
តែបើសិនជារដ្ឋប្តឹងទៅបុគ្គលឯកជនវិញ រដ្ឋត្រូវប្រើឯកសារ ឬលិខិតរដ្ឋបាល
.ឯកសារសម្រាប់ទំនាក់ទំនងផ្ទៃក្នុង (សំរាប់ស្ថាប័ន ឬអង្គភាព)
    ២.១.ទំនាក់ទំនងផ្ទៃក្នុងពីក្រោមឡើងលើ
ជាការទំនាក់ទំនង ជាការរាយការណ៍ សំណើ ជូនយោបល់ ហើយត្រូវប្រើ​លិខិត​រដ្ឋបាល
·        កំណត់បង្ហាញរឿង
គេប្រើនៅពេលទទួលបានលិខិតចូល ហើយមន្រ្តីជំនាញជាអ្នកធ្វើ ហើយទទួលបន្ទុកការងារត្រូវលើក​យោបល់ជូនថ្នាក់ដឹកនាំដោយផ្អែកទៅលើលិខិតដែលចូលមក និងឯកសារ​ពាក់ព័ន្ធនានា ហើយវិធីឬបែបបទនៃការធ្វើនោះ គឺអាស្រ័យតាមស្ថាប័នផ្ទាល់របស់គេ។
ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣
នៅពេលប្រធានស្ថាប័នឯកភាពហើយ យោបល់នោះមិនមែនជា​យោបល់របស់សេនាធិការទៀតទេ គឺជាយោបល់របស់ប្រធានស្ថាប័ន។
ក្នុកំណត់បង្ហាញរឿងនោះ មាន៖
o       ខ្លឹមសារសង្ខេបនៃលិខិតចូល
o       មានសាច់រឿងផ្សេងៗ ទៀតដែលមានការពាក់ព័ន្ធ បើមាន ឬអាចមានពីមុនមកហើយ។
·        កំណត់បង្ហាញលិខិតចូល
o       អនុវត្តនៅការិយាល័យរបៀប ឬការិយាល័យរដ្ឋបាល
o       ត្រូវចុះថ្ងៃខែឆ្នាំចូល ឬទទួលត្រូវចុះលេខរៀងរបស់លិខិត ជៀសវាងការច្រលំ
o       មិនត្រូវសរសេរខ្លឹមសារបន្ថែមទេត្រូវដាក់យោបល់ ដែលគេ​អាចសរសេរថា គួរផ្តល់ជូនតាមសំណើ គឺគ្រាន់តែបញ្ជូន​ទៅនាយកដ្ឋានជំនាញតែប៉ុណ្ណោះ អាចការងារខ្លះត្រូវជូន
ទៅអគ្គនាយកដ្ឋានតាមជំនាញ និងតាមសាច់រឿងដែលពាក់ព័ន្ធ
o       អ្នកដែលមានសិទ្ធិបញ្ជូនលិខិតនេះ អាចជាប្រធាននាយក
ដ្ឋាន ឬអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ឬអាចដាក់​ជូន​ទៅរដ្ឋមន្រ្តី ដើម្បីធ្វើការបញ្ជូនសម្រាប់លិខិតចូលខ្លះ ដែល​​មានខ្លឹមសារសំខាន់ៗ របស់ប្រទេសជាតិ ដូចជា​មាន​បញ្ហាទឹកជំនន់ គ្រោះមហន្តរាយផ្សេងៗ ដើម្បីជូនរដ្ឋមន្រ្តី​
បាន​ជ្រាប ងាយចាត់ការបន្ទាន់។
ឧទាហរណ៍ ៖ មានសភាពការតាមព្រំដែន ហើយ​ខេត្ត​បានធ្វើលិខិតមួយរាយការណ៍ជូនក្រសួង ហើយខេត្ត​បានធ្វើលិខិតចំលងជូនមួយទៅខុទ្ទកាល័យសម្តេច។ ដោយ​ឡែកក្រសួងត្រូវបញ្ជូនលិខិតនេះទៅនាយកដ្ឋានជំនាញ
ដើម្បី​លើកយោបល់។
សរុបមក លិខិតនេះ មិនមានផ្តល់ជូននូវគំនិត ឬ​​
យោបល់ទាក់ទងនឹងខ្លឹមសារនៃសាច់រឿងរបស់លិខិតចូល
នេះទេ។
·        របាយការណ៍ ឬសេចក្តីរាយការណ៍
o       ជាការរាយការណ៍ ត្រូវមានគំរូ ហើយគំរូនេះ ត្រូវទុកលទ្ធ​ភាព​ឱ្យខាង​ក្រោមរាយការណ៍ដែររបាយការណ៍​នេះមាន ២
ប្រភេទ ៖
o       រ​បាយការណ៍ទៀងទាត់
§         គឺជាការរាយការណ៍ទៀងទាត់ ដូចជារបាយ​ការណ៍​ប្រចាំខែ ត្រីមាស អឌ្ឍមាស ឆមាស នព្វមាស ប្រចាំ​ឆ្នាំ ពោលគឺជារបាយការណ៍ដែលត្រូវតែធ្វើជាប្រចាំ​តាមកាលកំណត់ឱ្យបានទៀងទាត់។
§         ក្រៅពីនេះ មានរបាយការណ៍ប្រជុំ ពេលប្រជុំ គេធ្វើ​កំណត់ហេតុ។
·        ក្រដាស់តូច
អ្នកដែលមានសិទ្ធិប្រើប្រាស់លិខិតនេះបានគឺ អ្នកដែលនៅជិតរដ្ឋ​មន្រ្តី នាយកខុទ្ទកាល័យ ឬអ្នកដែលមានភារកិច្ចត្រូវដាក់ឯកសារ​ចូលទៅជូន​ថ្នាក់​ដឹកនាំ និងសម្រាប់ប្រើប្រាស់ផ្ទៃក្នុង។
·        សាលកប័ត្រ
មានទម្រង់ប្រហាក់ប្រហែល និងក្រដាស់តូចដែរ តែសម្រាប់ប្រើ​
ប្រាស់ការងារផ្ទៃក្នុង
២.២.ទំនាក់ទំនងផ្ទៃក្នុងពីលើចុះក្រោម
គឺជាទំនាក់ទំនងបញ្ជា ដែលចេញពីថ្នាក់លើមកថ្នាក់ក្រោម មាន ៖
·        សេចក្តីកំណត់
សំរាប់បញ្ជាទៅមនុស្សគ្នាតិច
·        សេចក្តីណែនាំ
អ្នកត្រូវអនុវត្តបញ្ជាមានគ្នាច្រើន
·        សារាចរ
អ្នកត្រូវអនុវត្តបញ្ជាមានគ្នាកាន់តែច្រើន
ដូច្នេះ ទាំងបីចំណុចខាងលើនេះមានន័យប្រហែលគ្នា គឺជាការបញ្ជាណែនាំរបស់ថ្នាក់​លើ តែមិនចំឈ្មោះទេ គឺមានន័យបញ្ជាទូទៅ។
ប៉ុន្តែគេប្រើប្រាស់តាមពេលវេលាខុសៗ គ្នា។
នៅតាមខេត្ត គេប្រើពាក្យថា ផែនការណែនាំអនុវត្ត ។
·        លិខិតបង្គាប់ការ
ជាលិខិតត្រូវតែដៅលើឈ្មោះបុគ្គល ពីមុនគេប្រើពាក្យថា លិខិត
ឧទ្ទេសនាម គឺមានន័យថា ឧទ្ទេសជាការ​បង្ហាញឱ្យគេស្គាល់ ឯនាមគឺឱ្យគេ
ស្គាល់ឈ្មោះ មិនមានខ្លឹម​សារជាការ​បញ្ជាទេ ។ តែលិខិតបង្គាប់ការ មាន
ន័យថា ជាបញ្ជា ។
វាអាចមានប្រភេទខ្លឹមសារ ក្នុងន័យចាត់តាំងមន្រ្តីទៅ​ចូលរួមប្រជុំការ​ងារផ្សេងៗ ក្រៅពីអង្គភាព។
·        លិខិតបញ្ជាបេសកកម្ម
មានន័យ និងខ្លឹមសារចាត់តាំងឱ្យចុះទៅបំពេញបេសកកម្ម ឬទៅធ្វើ​ការនៅកន្លែងណាមួយ ហើយពេលចប់ការងារ ត្រូវត្រឡប់មកវិញ។
·        លិខិតសួរយោបល់ដល់លំនៅ
លិខិតនេះ ជាទូទៅគេមិនសូវប្រើប្រាស់ទេ។
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣

.កំណត់ហេតុ និងការពិនិត្យកត់ត្រា
        កំណត់ហេតុ គេធ្វើនៅពេលប្រជុំ ហើយត្រូវមានលេខាម្នាក់ជាអ្នកកត់ត្រា ដែលត្រូវបាន​ចាត់​តាំងដោយប្រធានអង្គប្រជុំ ហើយការប្រជុំនោះ គឺជាការប្រជុំសំខាន់ និងខ្លឹមសារនៃការប្រជុំ ត្រូវ​បាន​រាយការណ៍ជូនថ្នាក់ដឹកនាំស្ថាប័ន ដើម្បីពិនិត្យ និងសំរេច។ ហើយប្រធាន ឬថ្នាក់ដឹកនាំ មុន​នឹង​សំរេច​ត្រូវតែពិនិត្យលើកំណត់ហេតុឱ្យបានដឹងពីអត្ថន័យ និងខ្លឹមសារនៃកំណត់ហេតុ។
          ការកត់ត្រានោះ គឺត្រូវកត់ត្រាតាមលំដាប់លំដោយ និងមិនត្រូវធ្វើការវាយតម្លៃក្នុងកំណត់​ហេតុទេ។
          ទម្រង់នៃការដាក់កាលបរិច្ឆេទអាចសរសេរជាលេខក៏បាន និងសរសេរជាអក្សរក៏បាន។
          ការធ្វើកំណត់ហេតុនេះ គេអាចកត់ត្រាដោយដៃ ឬវាយកុំព្យូទ័រ ហើយត្រូវអានកំណត់​ហេតុ​ជូនអង្គប្រជុំស្តាប់ ដើម្បីឱ្យមានការកែប្រែនូវខ្លឹមសារណាដែលសមាជិកអង្គប្រជុំសុំឱ្យកែ នៅពេល​មាន​ការឯកភាពហើយ អ្នកចូលរួមក្នុងអង្គប្រជុំទាំងនោះ ត្រូវចុះហត្ថលេខាទាំងអស់គ្នា ហើយត្រូវ​ចម្លង​ឡើងវិញឱ្យបានត្រឹមត្រូវ ហើយត្រូវចុះហត្ថលេខាដោយប្រធានអង្គប្រជុំជាផ្លូវការម្តងទៀត។
         
         
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣


រំលឹកអំពីឯកសាររដ្ឋបាល ដែលតម្រូវឱ្យប្រើប្រាស់តាមលំដាប់ថ្នាក់
3

ព្រះមហាក្សត្រ
រាជរដ្ឋាភិបាល
ក្រសួង
រាជធានី ខេត្ត
ស្រុក ក្រុង ខេត្ត
ឃុំ សង្កាត់
មន្ទីរ រាជធានី ខេត្ត
ព្រះមហាក្សត្រ ជាអ្នក​ចេញព្រះ​រាជក្រឹត្យនិង​លិខិត​​រដ្ឋ​បាល សរសេរ​ទៅ​រដ្ឋសភា, រដ្ឋា​ភិ​បាល ។ ឧទា​ហរណ៍ ៖ ពេលមាន​បណ្តឹង​​ប្រជាពល​រដ្ឋ ព្រះ​មហាក្សត្រធ្វើលិខិត​ជូន​ទៅ​រដ្ឋសភា និងរាជរដ្ឋា​ភិបាល
រាជរដ្ឋាភិបាល ចេញអនុ​ក្រឹត្យ សេចក្តីសំរេច សារាចរ ឬបទ​បញ្ចា និង​លិខិតរដ្ខបាល ទៅក្រសួង ស្ថាប័ន
ក្រសួង ចេញប្រកាស សេចក្តីសម្រេច សេចក្តី​កំណត់ សេចក្តីណែនាំ សារាចរ លិខិតរដ្ឋបាល
រាជធានី ខេត្ត ចេញ
ដីកា សេចក្តីសំរេច សេចក្តី
កំណត់ សេចក្តីណែនាំ សារាចរ លិខិតរដ្ឋបាល របាយការណ៍
·         
·         
ស្រុក ក្រុង ខ៍ណ្ឌ ចេញសេចក្តី
សំរេច
ដីកាសេចក្តី
កំណត់
លិខិតរដ្ឋបាល
របាយការណ៍
ឃុំ សង្កាត់ ចេញ
ដីកា សេចក្តីសំរេច
សេចក្តីកំណត់
លិខិតរដ្ឋបាល
លិខិរអញ្ជើញ
ចេញ សេចក្តីសំរេច លុះត្រាតែមាននីតិសម្បទា

បទបញ្ជា គឺមានន័យថាជាការបញ្ចា តែន័យមួយទៀត គឺជាឈ្មោះឯកសាររដ្ឋបាល ដែលមាន​ន័យ​ប្រហែលនឹងសារាចរ តែគេមិនហៅថាសារាចរ គេហៅថាបទបញ្ចា។
បទប្បញ្ញត្តិ ជាខ្លឹមសារដែលស្ថិតក្នុងបទបញ្ជា គឺជាការបញ្ចា ការណែនាំ ហាមប្រាម កំណត់ ហើយ​ចែង​នៅក្នុងលិខិតបទដ្ឋានគ្រប់លំដាប់ថ្នាក់។
នីតិសម្បទា គឺជាសិទ្ធិដែលច្បាប់ប្រគល់ឱ្យ។

មេរៀនទី២
ការងារប្រតិបត្តិ
ប្រធានបទទី ១
ក្រសួង ស្ថាប័នរបស់អស់លោក លោកស្រី ត្រូវធ្វើការងារណាមួយដូចខាងក្រោម ៖
·        បើកវគ្គបណ្តុះបណ្តាលមន្រ្តីរាជការ (វគ្គបណ្តុះបណ្តាលដំបូង ឬវគ្គវិក្រឹតការ)
·        ដោះស្រាយពាក្យបណ្តឹងមួយពាក់ព័ន្ធនឹងទំនាស់ដីធ្លីនៅខេត្ត
·        បញ្ជូនមន្រ្តីរាជការរបស់ក្រសួងស្ថាប័ន ឬនិស្សិតនៃគ្រឹះស្ថានសិក្សាក្រោមឱវាទ ទៅធ្វើ​ទស្សន​
កិច្ចសិក្សានៅតំបន់អភិវឌ្ឍណាមួយនៅក្នុងប្រទេស
·        រៀបចំសេចក្តីព្រាងច្បាប់មួយ ( ពីដើមរហូតដល់ការបញ្ជូនសេចក្តីព្រាងច្បាប់ទៅសុំការ​សម្រេច​ពីរាជរដ្ឋាភិបាល)
·        កសាង ឬជួសជុលអាគារមួយខ្នងក្នុងបរិវេណទីស្តីការក្រសួង ឬស្ថាប័ន
·        កសាង ឬជួសជុលផ្លូវលំមួយខ្សែតភ្ជាប់ពីឃុំមួយទៅឃុំមួយទៀត។
ឧបមាថា អស់លោក លោកស្រីជាអ្នកទទួលបន្ទុកចាត់ចែងការងារណាមួយ​ដូច​ខាង​លើ ក្នុងនាមជាសេនាធិការឱ្យប្រធានក្រសួង ឬស្ថាប័ន ចូរប្រមើលមើលថា តើត្រូវប្រើ​ប្រាស់​រដ្ឋបាលអ្វីខ្លះ ដើម្បីសំរេចការងារពីដើមដល់ចប់ ព្រមទាំងបញ្ជាក់អំពីខ្លឹមសារសង្ខេប​នៃ​ឯកសារនីមួយៗ ផង។

ប្រធានបទទី ២
ក្រុមហ៊ុន X បានចុះកិច្ចសន្យាជាមួយរដ្ឋភិបាល សំរាប់ជួសជុល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនចាដំនាងផ្លូវជាតិលេខ ៦ តភ្ជាប់ពីផ្លូវកែងដល់ទីរួមខេត្តកមពង់ចាម។ ក្នុងពេលដំណើរការការងារ នាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៩៧ ជនល្មើសមួយ​ក្រុម​ប្រដាប់ដោយអាវុធជាច្រើនដើម បានចូលវាយបំផ្លិចបំផ្លាញ និងឆក់ប្លន់ទ្រព្យសម្បត្តិ​ឧបករណ៍​នានានៅទីតាំងគ្រឿងចក្ររបស់ក្រុមហ៊ុនដែលតាំងនៅបាធាយ ធ្វើឱ្យខូចខាតគ្រឿងចក្រ ជម្រកស្នាក់នៅរបស់បុគ្គលិក កម្មករ ព្រមទាំងបាត់បង់ឧបករណ៍សំភារៈជាច្រើន។ ដោយហេតុនេះ ក្រុមហ៊ុន នោះ ក៏បានផ្អាកដំណើរការជួសជុលផ្លូវមយយរយៈពេល ដើម្បីស្តារស្ថានភាពរបស់ខ្លួនឡើងវិញ។
រយៈពេល ៣ ខែ ក្រោយមក ក្រុមហ៊ុនក៏បានចាប់ដំណើរការងារឡើងវិញ ប៉ុន្តែក្រុមហ៊ុនបានសរសេរលិខិតផ្ញើរជូនក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីស្នើសុំចាត់វិធានការណ៍ជួយការពារសណ្តាប់ធ្នាប់ និងសន្តិសុខដល់ក្រុមហ៊ុន ( ក្នុងកិច្ចសន្យា រាជរដ្ឋាភិបាលបានធានាជួយការពារសុវត្ថិភាពក្រុមហ៊ុន ទាំងនៅទីតាំងគ្រឿងចក្រ និងការដ្ឋានតាមដងផ្លូវ ព្រមទាំងជួយរក្សាសណ្តាប់ធ្នាប់ ចរាចរយានយន្តនៅតាមការដ្ឋានទៀតផង)។
ឧបមាថា អស់លោក លោកស្រីទទួលបន្ទុកការងាររដ្ឋបាលក្នុងនាមជាសេនាធិការឱ្យរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន អស់លោក លោកស្រី ពិតជាត្រូវពិចារណាលើរបៀបចាត់ការលើលិខិតស្នើរបស់ក្រុមហ៊ុន និងេកសាររដ្ឋបាលដែលត្រូវប្រើ ដើម្បីធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមសំណើ។
ចូរសាកល្បងតាក់តែងេកសារដែលត្រូវប្រើឱ្យបានត្រឹមត្រូវ អាចប្រើការបាន


2 comments:

 1. ដំណឹងល្អសម្រាប់អ្នករាល់គ្នា

  ឈ្មោះរបស់ខ្ញុំគឺ Amisha ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។

  ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។

  ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។

  អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។

  ReplyDelete
 2. ដំណឹងល្អសម្រាប់អ្នករាល់គ្នា

  ឈ្មោះរបស់ខ្ញុំគឺ Zara ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។

  ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។

  ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។

  អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។

  ReplyDelete