សារសុំអធ្យាស្រ័យ: ក្នុងនាមខ្ញុំជាម្ចាស់វិបសាយនេះ សូមធ្វើការសូមទោស រាល់ប្រភព វិបសាយពត៏មានទាំងអស់ដែលខ្ញុំបានដកស្រងខ្លឹមសារព័ត៌មានក្នុងគោលបំណងចែករំលែកជូនកូនខ្មែរអោយបានដឹងទាំងអស់គ្នា​​​ ។
ថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!!​​​

Thursday, May 30, 2013

មិនអាចប្រើ Khmer Unicode លើ Photoshop មែនទែ?

មិនអាចប្រើ Khmer Unicode លើ Photoshop មែនទែ? 

កន្លង ​ទៅ​នេះ មាន​ប្រិយមិត្ត​ជា​ច្រើន​មាន​ចម្ងល់​ និង​បាន​សាកសួរ​ជុំវិញ​ការ​ប្រើអក្សរ​ខ្មែរ Khmer Unicode នៅ​លើ Photoshop។ ជា​ការ​ការ​ឆ្លើយតប​តាម​សំណូម​ពរ​ ដូច្នេះ​នៅ​ទំព័រ​នេះ​ តារា នឹង​លើ​ក​ពី​វិធីសាស្រ្ត​ក្នុង​ការ​​ប្រើប្រាស់​ពុម្ព​អក្សរ Khmer Unicode ទៅ​លើ​កម្មវិធី Photoshop មក​ធ្វើ​ការ​បង្ហាញ​ជូន​ដូច​ត​ទៅ។
ដើម្បី ​វាយ Khmer Unicode នៅ​លើ Photoshop ពេញ​ដៃ​ពេញ​ជើង ត្រូវ​ដំឡើង​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ដែល​ចាប់​ផ្ដើម​ដោយ KH ឬ Nida ជា​មុន​សិន។
តែ​ប្រសិន​ពុំ​ទាន់​មាន​ទេ ប្រិយមិត្ត​អាច​ទាញ​យក​បាន​ក្នុង​ទំហំ​ត្រឹមតែ 4.48MB ប៉ុណ្ណោះ។ ដើម្បី​ទាញ​យក សូមចុច​ត្រង់​នេះ
+ របៀប​ដំឡើង៖
  • - ក្រោយ​ពី​ទាញ​យក​រួច ត្រូវ​ដំឡើង font ទាំង​នោះ​ដោយ​ចុច mouse ស្ដាំ​រួច​រើស​យក​ពាក្យ​ថា Install ឬ​មាន​វិធី​ម្យ៉ាង​ទៀត​ដោយ​ចម្លង (copy) ឯកសារ (font) ទាំង​អស់​​នោះ​ទៅ​ទុក​ក្នុង “C:\Windows\Fonts”។
  • - បន្ទាប់​ពី​បាន​ធ្វើ​តាម​ជំហាន​ខាង​លើ​ហើយ សូម​បើក​កម្មវិធី Photoshop ឡើង រួច​សាកល្បង​វាយ​បញ្ចូល​អក្សរ​ដោយ​រើស​យក​ឈ្មោះ font ដែល​បាន​ដំឡើង​នោះ។
  • ដោយ​ឡែក​សម្រាប់​កម្មវិធី Adobe Photoshop CS 6 វិញ​ពុំ​ចាំបាច់​ធ្វើ​ដូច្នោះ​ឡើយ គឺ​​គ្រាន់​តែ​ចុច​ទៅ​លើ​​ម៉ឺនុយ Edit -> Preference -> Type រួច​ជ្រើស​យក Middle Eastern ជំនួស​ឱ្យ East Asian វិញជា​ការ​ស្រេច​។
ប្រិយមិត្ត​អាច​សាកល្បង​ តើ​ជោគជ័យ​ដែរ​ឬ​យ៉ាង​ណា? បើ​មិនជោគជ័យ​ អាច​សាកសួរ​មក​ Sabay បន្ថែម​ទៀត។

No comments:

Post a Comment