សារសុំអធ្យាស្រ័យ: ក្នុងនាមខ្ញុំជាម្ចាស់វិបសាយនេះ សូមធ្វើការសូមទោស រាល់ប្រភព វិបសាយពត៏មានទាំងអស់ដែលខ្ញុំបានដកស្រងខ្លឹមសារព័ត៌មានក្នុងគោលបំណងចែករំលែកជូនកូនខ្មែរអោយបានដឹងទាំងអស់គ្នា​​​ ។
ថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!!​​​

Monday, May 27, 2013

វិធី​បង្កើត​និង​រចនា​រូបភាព​ស្អាតៗ​នៅ​លើ​ Online



វិធី​បង្កើត​និង​រចនា​រូបភាព​ស្អាតៗ​នៅ​លើ​ Online
ជា​ធម្មតា​ប្រសិន​បើ​លោកអ្នក​ចង់​បង្កើត​ឬ​​រចនា​ រូបភាព​អ្វី​មួយ​លុះ​ត្រា​តែ​អ្នក​ចេះ​កម្មវិធី​ Design ជា​មុន​សិន​ដូច​ជា​កម្មវិធី​ Adobe Photoshop ជា​ដើម​ តែ​ពេល​នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នឹង​បង្ហាញ​លោក​អ្នក​នូវ​ វិធី​បង្កើត​និង​រចនា​រូបភាព​ស្អាតៗ​ហាក់​ដូច​ជា​រូបភាព​វេទមន្ត​ដែល​លោក​ អ្នក​ទៅ​ថត​តាម​ផ្សារ​ទំនើប​អញ្ចឹង​ដែរ។ តើ​លោក​អ្នក​ត្រូវ​អនុវត្ត​យ៉ាង​ណា​ដើម្បី​បង្កើត​រូបភាព​ជាមួយ​នឹង​ Style ស្អាតៗ​បាន?
ដើម្បី​អាច​បង្កើត​និង​រចនា​រូបភាព​ជាមួយ​ Style ស្អាតៗ​បាន​អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម៖
១. ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​ http://www.photovisi.com/ ជា​មុន​សិន
២. បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង​វិប​សាយ​ថ្មី​មួយ​ចេញ​មក ហើយ​អ្នក​ត្រូវ​ចុច​លើ Click here to start! ដើម្បី​ចាប់​ផ្ដើម
Description: http://cm.com.kh/wp-content/uploads/2012/10/1-photo-.jpg
៣. ក្រោយ​ពេល​ដែល​អ្នក​ចុច​រួច​ អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​សម្រាប់​ឱ្យ​ជ្រើស​រើស​យក Template ក្នុង​នោះ​មាន​ Template ជា​ច្រើន​ជាមួយ​នឹង​ Style ផ្សេងៗ​ដែល​អ្នក​ពេញចិត្ត​រួច​អ្នក​ត្រូវ​ Select លើ​វា
Description: http://cm.com.kh/wp-content/uploads/2012/10/2-photo-.jpg
៤. នៅ​ពេល​នោះ​វា​នឹង​ទាម​ទារ​ឱ្យ​អ្នក​ចូល​ទៅ​ Register ហើយ​អ្នក​ត្រូវ​បំពេញ​ User name, Birthday, Email, Password ថ្មី រួច​ចុច​លើ Sign Up Now! ។​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ទាប់​​គឺ​អ្នក​ត្រូវ​បើក​ចូល​ទៅ​កាន់ Email​អ្នក​រួច​ចុច​លើ Link ដែល​គេ​ផ្ញើ​ឱ្យ​ដើម្បី​បញ្ជាក់​ពី​ការ​កំណត់​នេះ។
Description: http://cm.com.kh/wp-content/uploads/2012/10/3-photo-.jpg
៥. ក្រោយ​ពេល​ដែល​អ្នក​បាន​ចុច​ចូល​ link នោះ​ហើយ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដើម្បី​បង្ហាញ​ពី​ដំណើរការ។​ អ្នក​ត្រូវ​រង់ចាំ​រហូត​ដល់​វា​ដំណើរ​ការ​​ចប់​ទើប​អាច​ដាក់​បញ្ចូល​រូបភាព​ ចូល​បាន។
Description: http://cm.com.kh/wp-content/uploads/2012/10/4-photo-.jpg
៦. ដើម្បី​អាច​ដាក់​បញ្ចូល​រូបភាព​បាន​អ្នក​ត្រូវ​ចុច​លើ Add items ហើយ​ជ្រើស​រើស​យក Photos From Computer រួច​​ Browse ទៅ​រក​រូបភាព​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត។​ អ្នក​អាច​ដាក់​រូបភាព​បាន​លើស​ពី​មួយ​នៅ​ក្នុង​ Photo Collage នេះ។ ម្យ៉ាងវិញទៀត​អ្នក​ក៏​អាច​បញ្ចូល​រូបភាព​តាម​រយៈ Web cam ឬ​ បញ្ចូល​ Shape និង Background បាន​ផង​ដែរ​ ដោយ​ចុច​លើ​មុខងារ​វា​និមួយៗ។
Description: http://cm.com.kh/wp-content/uploads/2012/10/5-photo-.jpg
៧. នៅ​ពេល​នេះ​អ្នក​នឹង​អាច​រចនា​រូបភាព​តាម​អ្វី​ដែល​អ្នក​ចូលចិត្ត​បាន​យ៉ាង​ ស្រួល​ ដោយ​ចុច​លើ Shape ឬ រូបភាព​ណា​មួយ​ហើយ​កែ​តម្រូវ​ ទីតាំង​និង​លក្ខណៈ​ពិសេស​របស់​វា​ជា​ការ​ស្រេច។
Description: http://cm.com.kh/wp-content/uploads/2012/10/6-photo-.jpg
៨. ក្រោយ​ពេល​ដែល​អ្នក​រចនា​ចប់​អ្នក​ត្រូវ​ចុច​លើ Finish ដើម្បី​រក្សា​ទុក​រូបភាព​ដែល​អ្នក​បាន​រចនា​នេះ
Description: http://cm.com.kh/wp-content/uploads/2012/10/7-photo-.jpg
៩. ក្រោយ​ពេល​ដែល​អ្នក​ចុច​ Finish អ្នក​ត្រូវ​ចុច​ជ្រើស​រើស​យក​ទំហំ​រូបភាព​ណា​មួយ​ដែល​អ្នក​ចង់​បាន​ ហើយ​វា​នឹង​ដំណើរ​រូបភាព​នេះ​រហូត​ដល់ ១០០​%​
Description: http://cm.com.kh/wp-content/uploads/2012/10/8-photo-.jpg
១០. បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ​ Click here to download your collage! ដើម្បី​អាច​ទាញ​វា​យក​មក​ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក។
Description: http://cm.com.kh/wp-content/uploads/2012/10/9-photo-.jpg
១១. នៅ​ពេល​ដែល​អ្នក​បាន​ចុច​លើ​វា​រួច​ វា​នឹង​លោត​ចេញ​ផ្ទាំង​ថ្មី​មួយ​មក​ សម្រាប់​ឱ្យ​អ្នក​អាច​​Share​ឬ​អាច​ដោន​ឡូត រូបភាព​នេះ​យក​មក​ដាក់​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បាន។
Description: http://cm.com.kh/wp-content/uploads/2012/10/10-photo-.jpg
នៅ​ទី​បញ្ចប់​អ្នក​នឹង​អាច​បង្កើត​ហើយ​រចនា​រូបភាព​​ដែល​អ្នក​ពេញ​ចិត្ត​ ធ្វើ​ជា​រូប​វេទមន្ត​​បាន​យ៉ាង​ងាយ​ស្រួល​បំផុត​ដោយ​​មិន​ចាំ​បាច់​ចេះ​ កម្មវិធី Design នោះ​ទេ៕​

No comments:

Post a Comment