សារសុំអធ្យាស្រ័យ: ក្នុងនាមខ្ញុំជាម្ចាស់វិបសាយនេះ សូមធ្វើការសូមទោស រាល់ប្រភព វិបសាយពត៏មានទាំងអស់ដែលខ្ញុំបានដកស្រងខ្លឹមសារព័ត៌មានក្នុងគោលបំណងចែករំលែកជូនកូនខ្មែរអោយបានដឹងទាំងអស់គ្នា​​​ ។
ថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!!​​​

Sunday, June 30, 2013

ត្រីក្រឹម ជួយទាញទ្រព្យចូលផ្ទះ

ត្រីក្រឹម ជួយទាញទ្រព្យចូលផ្ទះ



នៅក្នុងក្បួនហុងស៊ុយការចិញ្ចឹមត្រីក្រឹមមិនត្រឹមតែជួយលំអរនៅក្នុង ផ្ទះឲមានសោភ័ណ្ឌភាពប៉ុននោះទេ វាថែមទាំងជួយ  នាំមកនូវ  ភាពមាន បានស្តុកស្តម្ភ សិរីមង្គលដល់ក្រុម គ្រួសារ ព្រោះថា ទូចិញ្ចឹមត្រីអាចទាក់ទាញថាមពលល្អចូលមកផ្ទះ និងធ្វើឲក្រុម គ្រួសារ មានភាពត្រជាក់ត្រជុំរកស៊ីមានបានជាលំដាប់ ។
ដើម្បីឲទទួលបាននូវហុងស៊ុយល្អដូចបានពោលខាងលើនេះ លោកអ្នកគួររកទិស ដៅដាក់ទូចិញ្ចឹមត្រីឲត្រូវតាមក្បួនហុងស៊ុយ ដោយជាដំបូងលោកអ្នកឈរនៅក្នុងផ្ទះ ហើយបែរមុខទៅរក  ផ្នែកខាងមុខផ្ទះ ដូច្នេះផ្នែកខាងឆ្វេងដៃរបស់លោកអ្នកជាទិសដែល គេហៅថា ជាជញ្ជាំងនាគ ។ លោកអ្នកអាចដាក់ទូចិញ្ចឹមត្រីនៅបរិវេណជញ្ជាំងនាគ  ឬអាចយកទូចិញ្ចឹមត្រីនេះមកដាក់នៅត្រង់ជញ្ជាំងដែលមានទ្វារ ចូលផ្ទះក៏បានដែរ ។ តែ ហាមដាច់ខាត ដាក់នៅជញ្ជាំងខាងស្តាំដៃ ឬជញ្ជាំងខាងក្រោយ ឬផ្នែកទល់មុខទ្វារចូល ផ្ទះ ។ ចំណែកចំនួនត្រីដែលជាមង្គលបំផុតគឺ 1,6,8 និង9ក្បាល ។ ចំនួនត្រី 2,5,7,ឬ 10 ចាត់ទុកថា មិនល្អប៉ុន្មានទេ ប៉ុន្តែបើ 3ឬ4 ក្បាលចាត់ទុកថា ជាកម្រិតមធ្យម ។ បើមានត្រី ងាប់ត្រូវរកត្រីថ្មីមកដាក់ជំនួស និងត្រូវពិនិត្យលើឧកបករណ៍បំពង់ខ្យល់អុកស៊ីសែន ឬឲ ចំណីត្រីជាប្រចាំ ៕


ដកស្រងពីៈ//www.khmeronlinenews.com/

No comments:

Post a Comment