សារសុំអធ្យាស្រ័យ: ក្នុងនាមខ្ញុំជាម្ចាស់វិបសាយនេះ សូមធ្វើការសូមទោស រាល់ប្រភព វិបសាយពត៏មានទាំងអស់ដែលខ្ញុំបានដកស្រងខ្លឹមសារព័ត៌មានក្នុងគោលបំណងចែករំលែកជូនកូនខ្មែរអោយបានដឹងទាំងអស់គ្នា​​​ ។
ថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!!​​​

បច្ចេកវិទ្យា



វិធី​ផ្លាស់​ប្ដូរ​​ផ្ទាំង​រូបភាព Lock Screen នៅ​ក្នុង Windows 8
ការ​ប្រើ​ប្រាស់​ Windows 8 សព្វ​ថ្ងៃ​នេះ​ពិត​ជា​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​។ ជាមួយ​ផ្ទាំង​ Metro Style និង​រូបភាព​ផ្ទាំង Lock Screen បាន​ធ្វើ​ឱ្យ​លោក​អ្នក​មាន​ការ​ពេញ​ចិត្ត​និង​ងាយ​ស្រួល​ប្រើ​ចំពោះ​ ប្រព័ន្ធ​ប្រតិបត្តិ​ការ​នេះ។ នៅ​ពេលនេះតារា នឹង​បង្ហាញ​ប្រិយ​មិត្ត​អ្នក​អាន​អំពី​វិធី​សាស្ត្រ​មួយ​ដែល​អាច​ឱ្យ​លោក​ អ្នក​ ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្ទាំង​រូបភាព Lock Screen នៅ​ក្នុង​ Windows 8 បាន​យ៉ាង​ងាយ​ ដោយ​លោក​អ្នក​ត្រូវ​អនុវត្ត​ជា​មួយ​យើង​ដូច​ខាង​ក្រោម៖
១. ដំបូង​លោក​អ្នក​ត្រូវ​ចុច​ទៅ​លើ Charm Bar menu ដោយ​ចុច​ Win (key) + C នៅ​លើ Keyboard
២.​ នៅ​លើ Charm menu លោក​អ្នក​ត្រូវ​ចុច​ទៅ​លើ​អាយ​ខុន Setting ដែល​មាន​នៅ​ខាង​ស្ដាំ​នៃ Desktop
៣. បន្ទាប់​មក​អ្នក​ត្រូវ​មើល​ទៅ​ខាង​ក្រោម​នៃ​ Screen កុំព្យូទ័រ ហើយ​ចុច​លើ Change PC Setting ដើម្បី​រៀបចំ​ការ​កំណត់​ផ្លាស់​ប្ដូរ។
៤. ក្រោយ​មក​លោក​អ្នក​ត្រូវ​ចុច​លើ Personalize ដែល​មាន​នៅ​ខាង​ក្រោម​នៃ PC Settings
៥. ហើយ​នៅ​ខាង​ស្ដាំ​ Pane លោក​អ្នក​ត្រូវ​ចុច​លើ Lock Screen ។ ពេល​នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ដូច​រូប​ខាង​ក្រោម។
៦. លោក​អ្នក​ត្រូវ​ចុច​លើ​ Browse ដើម្បី​ចូល​ទៅ​រើស​យក​រូបភាព​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ ដើម្បី​រៀប​ចំ​វា​ធ្វើ​ជា Lock Screen Background ។ បន្ទាប់​មក​ចុច​លើ Open ដើម្បី​កំណត់។
៧. ប្រសិន​បើ​រូបភាព​នោះ​បង្ហាញ​មក​តូច លោក​អ្នក​អាច​ចុច​ជ្រើស​យក Thumbnails ដើម្បី​ឱ្យ​វា​ View បង្ហាញ​រូបភាព​ទាំង​នោះ​ឱ្យ​ធំ​ដើម្បី​ងាយ​ស្រួល​មើល។
៨. ម្យ៉ាងវិញទៀត​ជាមួយ​នឹង​វិធី​សាស្ត្រ​នេះ​ផង​ដែរ លោក​អ្នក​ក៏​អាច​កំណត់​កម្មវិធី​ផ្សេង​ទៀត​ ដើម្បី​ឱ្យ​វា​ដំណើរ​ការ​លើ Background និង​បង្ហាញ​ពី​លក្ខណៈ​នៃ​ទិន្នន័យ​របស់​វា​នៅ​លើ Lock Screen របស់​អ្នក​ផង​ដែរ។ ដើម្បី​អាច​កំណត់​បាន​លោក​អ្នក​ត្រូវ​ចុច​ Scroll ចុះ​មក​ក្រោម ហើយ​អ្នក​នឹង​ឃើញ​ពាក្យ​ថា Lock Screen apps ដូច​នេះ​អ្នក​អាច​ជ្រើសរើស​យក​សញ្ញា + ដើម្បី​រើស​កម្មវិធី​ដែល​អ្នក​ពេញ​ចិត្ត​ ហើយ​រៀប​ចំ​ដាក់​វា។
នៅ​ទី​បញ្ចប់​លោក​អ្នក​ប្រាកដ​ជា​អាច​អនុវត្ត​បាន​យ៉ាង​ងាយ​ជាមួយ​វិធី​ សាស្ត្រ​មួយ​នេះ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​លោក​អ្នក​ប្រាកដ​ជា​អាច​ផ្លាស់​ប្ដូរ​ផ្ទាំង​រូបភាព Lock Screen របស់​អ្នក​បាន​យ៉ាង​ងាយ​ផង​ដែរ៕



៦ជំហ៊ានដើម្បីបង្កើតប្លុកតាម WeeBly
ក្នុងថ្ងៃនេះយើងនឹងបង្ហាញបងប្អូននូវរបៀបបង្កើតប្លុកមួយនេះម្ដង។ ចំពោះការបង្កើតវាវិញគឺមិនមានអ្វីលំបាកទេ ងាយស្រួល, មិនស្មុគស្មាញទាល់តែសោះ ហើយលឿនជាងការចុះឈ្មោះប្រើប្លុកដទៃៗទៀត។ តោះ!កុំបង្អង់យូរយើងចាប់ផ្ដើមបង្កើតវាដូចតទៅៈ
ក/ បើកគេហទំព័រ weebly
ខ/ បំពេញឈ្មោះ, សារអេឡិចត្រូនិច, ពាក្យសម្ងាត់ រួចចុចប៊ូតុង Sign Up, It’s Free!
គ/ បន្ទាប់មកទៀតសូមបំពេញកូដសុវត្ថិភាព (Captcha) ឱ្យដូចរូបដែលគេឱ្យនៅខាងលើ => ចុចប៊ូតុង OK, let’s go!
ឃ/ បំពេញនូវអាសយដ្ឋានដែលបងប្អូនចង់បាន (ដាច់ខាតត្រូវជាប់កន្ទុយ weebly) => ចុចប៊ូតុង Continue ដើម្បីបន្ដ
ង/ បន្ទាប់មកទៀតសូមបំពេញនូវចំណងជើង និងជ្រើសរើសប្រភេទគេហទំព័ររបស់យើង => ចុចប៊ូតុង Continue ដើម្បីបញ្ចប់ការចុះឈ្មោះប្រើ
ខាងក្រោមនេះបញ្ជាក់ថាការចុះឈ្មោះប្រើរបស់លោកអ្នកទទួលបានជោគជ័យហើយ!
ច/ ចំណុចចុងក្រោយសូមចុចទៅលើអាសយដ្ឋានគេហទំព័ររបស់យើងជាការស្រេច៕

No comments:

Post a Comment